រុស្ស៊ីនាំចេញប្រព័ន្ធកាំជ្រួចហ្វូង Tornado-G

ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rostec បាននិយាយនៅថ្ងៃពុធថាប្រព័ន្ធកាំជ្រួចហ្វូង Tornado-G បានទទួលឯកសារចាំបាច់ទាំងអស់សម្រាប់លក់នីលើទីផ្សារអាវុធអន្តរជាតិ។

ក្រុមហ៊ុន Rostec សង្ឃឹមថាប្រព័ន្ធកាំជ្រួចហ្វូងនេះនឹងធ្វើឲ្យអតិថិជនបរទេសសំខាន់ៗចាប់អារម្មណ៍ ហើយនឹងអាចដាក់ជំនួសប្រព័ន្ធមីស៊ីល Grad នៅអនាគត ដែលកំពុងប្រើនៅក្នុងប្រទេសជាង៦០លើពិភពលោក។

ប្រព័ន្ធកាំជ្រួចហ្វូងមានប្រសិទ្ធភាពបាញ់កាន់តែខ្លាំង គ្រាប់រំសេវដ៍មានឥទ្ធិពលកាន់តែខ្លាំង និងការនាំផ្លូវកម្មស្វ័យប្រវត្តិ ឧបករណ៍សំដៅគោលដៅ និងការធ្វើចរាចរណ៍។

ការផលិតយានអាកាសលើកដំបូងត្រូវបានប្រគល់ដល់កងទ័ពរុស្ស៊ីនៅឆ្នាំ២០១២ ហើយបានបម្រើការនៅឆ្នាំដដែល។ យោងតាមក្រសួងការពារជាតិ ប្រព័ន្ធកាំជ្រួចហ្វូង Tornado-G នឹងជំនួសប្រព័ន្ធមីស៊ីលចាស់ហួសសម័យរបស់កងទ័ពជើងគោកនៅឆ្នាំ២០២០។ (Sputnik)