រុស្ស៊ីធ្វើឲ្យយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រកាន់តែប្រសើរឡើង ខណៈភាពតានតឹងអាមេរិក-អ៊ីរ៉ង់កើនឡើង

រុស្ស៊ីបានធ្វើឲ្យយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ខ្លួនកាន់តែប្រសើរឡើង នៅពេលភាពតានតឹងបន្តកើនឡើងរវាងអាមេរិក និងអ៊ីរ៉ង់ ដោយការដាក់ទណ្ឌកម្មថ្មី។

យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-22M3M បានធ្វើបច្ចុប្បន្នភាព និងបានដាក់បំពាក់ឧបករណ៍ថ្មី។

រឿងនេះកើតឡើង នៅពេលរុស្ស៊ីបានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មអាមេរិក ដោយនិយាយថាខ្លួននឹងធ្វើអ្វីៗចាំបាច់ក្រប់យ៉ាង ដើម្បីរក្សាកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកប្រធានាធិបតី ដូណល ត្រាំ បានដកខ្លួនចេញកាលពីដើមឆ្នាំនេះ។

គេហទំព័រក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃនេះថាទីក្រុងម៉ូស្គូ ត្រូវបានធ្វើឲ្យខកចិត្តយ៉ាងខ្លាំងដោយជំហានរបស់អាមេរិកដាក់ទណ្ឌកម្មជាតិជាថ្មីប្រឆាំងអ៊ីរ៉ង់។

ក្រសួងការបរទេសរុស្ស៊ី បានបន្ថែមថា«យើងនឹងធ្វើអ្វីៗចាំបាច់គ្រប់យ៉ាងក្នុងផលប្រយោជន៍ការពារ និងអនុវត្តន៍កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ឲ្យបានពេញលេញ។

លោកត្រាំបានព្រមានដល់ប្រទេសដទៃទៀតកុំឲ្យធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដោយបញ្ជាក់ថា«នរណាធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ នឹងមិនត្រូវធ្វើពាណិជ្ជកម្មជាមួយអាមេរិកទេ»។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ទំនងជាបដិសេធការព្រមានរបស់លោកត្រាំ។ (Express)

, ,