រុស្ស៊ីធ្វើការសាកល្បងប្រព័ន្ធមីស៊ីលដ៍ទំនើប Pantsir-SM នៅចុងឆ្នាំ២០១៩

លោក ហ្សឺហ្គេយ ឆេមេហ្ស៊ូវ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី Rostec បាននិយាយថារុស្ស៊ីគ្រោងធ្វើការសាកល្បងព្រមទទួលយកប្រព័ន្ធមីស៊ីលបាញ់ពីដី ទៅអាកាស Pantsir-SM និងអាវុធប្រឆាំងយន្តហោះដ៍ទំនើបជាមួយរយៈចម្ងាយឆ្ងាយនៅមុនចុងឆ្នាំ២០១៩ នៅពេលការសាកល្បងហោះហើរសម្រាប់មីស៊ីលធ្វើឲ្យកាន់តែប្រសើរឡើង អាចកើតឡើងនៅឆ្នាំនេះ។

លោក ឆេមេហ្ស៊ូវ បានបញ្ជាក់ថា«ការសាកល្បងបង្ហោះមីស៊ីលធ្វើឲ្យកាន់ប្រសើរឡើងនេះត្រូវបានគ្រោងធ្វើឡើងនៅមុខចុងឆ្នាំនេះ។ យើងមិនអាចបង្ហាញចរិកលក្ខណៈរបស់វាបានទេ។ ខ្ញុំនឹងកត់សម្គាល់ថាវានឹងធ្វើបានល្អជាងបុព្វាធិការីរបស់វានៅក្នុងព្រំដែនជាច្រើន។»

ចំពោះការសាកល្បងព្រមទទួលយកប្រព័ន្ធមីស៊ីលថ្មីនេះ អ្នកកាន់ការ បាននិយាយថា«យើងគ្រោងបញ្ចប់ប្រព័ន្ធមីស៊ីលថ្មីនេះនៅចុងឆ្នាំ២០១៩។»

នៅខែឧសភា លោកប្រធានាធិបតី វ្លាឌីមៀ ពូទិន បានស្នើថាការអភិវឌ្ឍ និងការរៀបចំសម្រាប់ការផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មីបំផុត S-500 នឹងត្រូវបានបញ្ចប់ឆាប់ៗនេះតាមដែលអាចធ្វើបាន។ (Sputnik)