រុស្ស៊ីត្រៀមខ្លួនប្រតិកម្មប្រឆាំងការពង្រីកមូលដ្ឋានយោធាអាមេរិកនៅប៉ូឡូញ

វិមានក្រឹមឡាំងបានអត្ថាធិប្បាយលើការដាក់ពង្រាយមូលដ្ឋានយោធាអាមេរិកអចិន្ត្រៃយ៍នៅប៉ូឡូញ ដែលនឹងមានតម្លៃពី១៥០០ ទៅ២០០០លានដុល្លារអាមេរិក។

ប្រតិកម្មចំពោះការបង្កើតមូលដ្ឋានយោធាអាមេរិកនៅប៉ូឡូញ លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានបញ្ជាក់ថាប៉ូឡូញមានសិទ្ធិអធិបតេយ្យ ដើម្បីបង្កើតមូលដ្ឋានយោធាអាមេរិកលើទឹកដីប្រទេសប៉ូឡូញ ដោយបញ្ជាក់ថាទីក្រុងម៉ូស្គូបានត្រៀមខ្លួនប្រតិកម្មចំពោះការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូ។

លោក ប៉េស្កូវ បានបញ្ជាក់ថា«យើងកត់សម្គាល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាអង្គការណាតូជាបន្តបន្ទាប់ សំដៅមករកព្រំដែនរបស់យើង ការខិតជិតដល់ភ្លាមៗនៃរចនាសម្ព័ន្ធយោធាអង្គការណាតូ សំដៅមករកព្រំដែនរបស់យើង មិនបានរួមវិភាគទានដល់សន្តិសុខ និងស្ថេរភាពនៅលើឧបទ្វីបទេ»។

ឯកសារមួយបានហៅថាសំណើសម្រាប់វត្តមានយោធាអាមេរិកអចិន្ត្រៃយ៍នៅប៉ូឡូញ បានរៀបចំដោយក្រសួងការពារជាតិប៉ូឡូញ បាននិយាយថាប្រទេសប៉ូឡូញត្រៀមខ្លួនចំណាយប្រាក់ពី១៥០០ ទៅ២០០០លានដុល្លារអាមេរិកសម្រាប់ការដាក់ពង្រាយមុលដ្ឋានយោធាអាមេរិកអចិន្ត្រៃយ៍នៅក្នុងប្រទេសប៉ូឡូញ។ (Sputnik)

, ,