រុស្ស៊ីត្រៀមកងទ័ព និងយន្តហោះសម្រាប់សមយុទ្ធសង្គ្រាមនៅខែក្រោយនេះ

ក្នុងការត្រៀមរៀបចំសម្រាប់ល្បែងសង្គ្រាមខែកញ្ញានេះ លោកឧត្តមសេនីយ ហ្ស៊ឺជី ហ្ស៊ូហ្គូ អគ្គមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបញ្ជាការត្រួតពិនិត្យត្រៀមខ្លួនប្រយុទ្ធដ៍ភ្ញាក់ផ្អើលរបស់កងទ័ពអាកាស ព្រមទាំងយន្តហោះរយៈចម្ងាយឆ្ងាយ និងអង្គភាពដឹកជញ្ជូនអាកាស។

ការត្រួតពិនិត្យនេះមានការធ្វើសមយុទ្ធពិសេសចំនួន១៦ជាមួយការគូសបញ្ជាក់លើការត្រៀមយន្តហោះ និងការដាក់ពង្រាយទីបញ្ជាការយោធា និងអង្គភាពគ្រប់គ្រងទាំងអស់ឲ្យបានទាន់ពេល។

រុស្ស៊ីកំពុងបង្ហាញកម្លាំងយោធារបស់ខ្លួននៅឆ្នាំនេះ ជាមួយលោក ពូទិន ក្នុងអំនួតខែមីនាអំពីអាវុធថ្មី ដែលលោក បានអះអាងថានឹងធ្វើដូចប្រព័ន្ធការពាររបស់អង្គការណាតូគ្មានប្រយោជន៍ទាល់តែសោះ។ អាវុធមួយចំនួនត្រូវបានបង្ហាញនៅក្នុងវីដេអូចេញផ្សាយភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំកំពូលខែកក្កដារបស់លោកជាមួយលោកប្រធានាធិបតី ដូណល ត្រាំ។

នៅពេលកងទ័ពអាមេរិកសង្ស័យលើសមត្ថភាពរបស់អាវុធរុស្ស៊ីថ្មី របាយការណ៍ទីភ្នាក់ងារសម្ងាត់របស់ក្រសួងការពារជាតិអាមេរិកពីឆ្នាំ២០១៧ កត់សម្គាល់ថាទីក្រុងម៉ូស្គូស្ថិតនៅចំកណ្តាលនៃកម្មវិធីអាវុធយុទ្ធភ័ណ្ឌរដ្ឋដ៍ធំសម្បើម ដែលបានសំដៅបំពាក់អាវុធថ្មី ឬ ឧបករណ៍ទំនើបចំនួន៧០% នៅឆ្នាំ២០២០។ (CNN)