រុស្ស៊ីចោទប្រកាន់កងទ័ពអាកាសអង់គ្លេសអំពីការស្ទាក់ស្កាត់យន្តហោះរុស្ស៊ីដ៍គ្រោះថ្នាក់នៅពីលើសមុទ្រខ្មៅ

រុស្ស៊ីបានចោទប្រកាន់កងទ័ពអាកាសអង់គ្លេសអំពីការស្ទាក់ស្កាត់ដ៍គ្រោះថ្នាក់ដល់យន្តហោះយោធារុស្ស៊ីនៅពីលើសមុទ្រខ្មៅ ដែលគ្រោងប្រកាសសង្គ្រាមជាមួយទីក្រុងម៉ូស្គូ។

កងទ័ពអាកាសអង់គ្លេសបានស្ទាក់ស្កាត់យន្តហោះល្បាតសមុទ្ររុស្ស៊ីនៅពីលើសមុទ្រខ្មៅកាលពីថ្ងៃសុក្រ ហើយបានប្រញាប់ប្រញាល់ស្ទាក់ស្កាត់យន្តហោះប្រយុទ្ធរុស្ស៊ីចំនួន២គ្រឿងកាលពីថ្ងៃពុធ។

ចំពោះការពង្រឹងសន្តិសុខរបស់ប្រទេសណាមួយ ក្រុមអាជ្ញាធរអង់គ្លេសកំពុងប្រើវត្តមានយោធានៅតំបន់សមុទ្រខ្មៅសម្រាប់សកម្មភាពបង្កសង្គ្រាម។

លោក ម៉ាក ឡេនខាស្ទើ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអង់គ្លេស បាននិយាយក្នុងខែកក្កដាអំពីការការពាររុស្ស៊ីកាន់តែខ្លាំង ហើយថាកងទ័ពអាកាសអង់គ្លេសបានបង្ខំចិត្តស្ទាក់ស្កាត់យន្តហោះយោធារុស្ស៊ីជាង៨០ដងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

កងទ័ពអាកាសអង់គ្លេសរក្សាវត្តមាននៅក្នុងបណ្តាប្រទេសតំបន់ប៉ាលទិក និងនៅរ៉ូម៉ានី ដើម្បីប្រឆាំងសកម្មភាពយោធារុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូកាត់យកតំបន់គ្រឹមៀរបស់ប្រទេសអ៊ុយក្រែននៅក្នុងឆ្នាំ២០១៤។

ប្រទេសចំនួន៣មានព្រំដែនជាប់ជាមួយសមុទ្រខ្មៅ គឺប្រទេសរ៉ូម៉ានី ប៊ូហ្គារី និងទួរគី គឺជាសម្ព័ន្ធមិត្តអង្គការណាតូរបស់អង់គ្លេស។

ទីក្រុងម៉ូស្គូ និយាយថាសកម្មភាពរបស់ខ្លួននៅក្នុងតំបន់សមុទ្រខ្មៅ គឺជាផ្លូវ និងធ្វើស្របតាមច្បាប់អន្តរជាតិ។ (Independent)

 

,