រុស្ស៊ីគម្រាមដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅស៊ីរីក្នុងការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មអាមេរិក

សមាជិកសភាជាន់ខ្ពសរុស្ស៊ី បានព្រមានថារុស្ស៊ីអាចដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅស៊ីរីក្នុងការឆ្លើយតបទៅនឹងគោលនយោបាយដាក់ទណ្ឌកម្មអាមេរិកលើទីក្រុងម៉ូស្គូឆ្លងកាត់បន្ទាត់ក្រហម។

លោក វ្លាឌីមៀ ហ្គូតេណេវ អនុប្រធានទីមួយនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចសភាឌូម៉ារុស្ស៊ី បាននិយាយថាវាគឺជាពេលវេលាសម្រាប់រុស្ស៊ីគូសបន្ទាត់ក្រហមផ្ទាល់របស់ខ្លួនហើយ។

ក្នុងចំណោមវិធានការបែបនេះ មន្ត្រី បាននិយាយថាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរកលយុទ្ធរុស្ស៊ីនៅប្រទេសនានា ដូចជាស៊ីរី ការប្រើរូបិយប័ណ្ណសម្ងាត់ទាក់ទិនមាសសម្រាប់ការនាំចេញអាវុធរុស្ស៊ី និងការព្យួរសន្ធិសញ្ញាមួយចំនួនជាមួយអាមេរិក ដូចជាការមិនរីកសាយភាយនៃបច្ចេកវិទ្យាមីស៊ីល។

លោក ហ្គូតេណេវ បានបញ្ជាក់ថាឥឡូវនេះ រុស្ស៊ីត្រូវគូសបន្ទាត់ក្រហមផ្ទាល់របស់ខ្លួន។ វាគ្មានការសម្ងាត់ថាការគាបសង្កត់ធ្ងន់ធ្ងរកំពុងដាក់មកលើរុស្ស៊ី ហើយវានឹងកាន់តែអាក្រក់។

រដ្ឋមន្ត្រី បានបន្ថែមថារុស្ស៊ីនឹងធ្វើតាមការណែនាំរបស់ក្រុមអ្នកជំនាញ ហើយធ្វើតាមឧទាហរណ៍អាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសដទៃទៀត។ (Express)

,