រុស្ស៊ីកំពុងអភិវឌ្ឍន៍ផលិតអាវុធប្រឆាំងនាវាមុជទឹកជំនាន់ថ្មី

លោក វ្លាឌីមៀ ឡេពីន អគ្គនាយកក្រុមហ៊ុនរដ្ឋរុស្ស៊ី Rostec បាននិយាយថារុស្ស៊ីកំពុងអភិវឌ្ឍន៍អាវុធប្រឆាំងនាវាមុជទឹកជំនាន់ក្រោយប្រភេទថ្មី។

លោក ឡេពីន បានបញ្ជាក់ថាគំរូថ្មីនៃអាវុធប្រឆាំងនាវានេះកំពុងត្រូវបានអភិវឌ្ឍន៍។

គ្រាប់ប្រឆាំងនាវាមុជទឹក Zagon-2 ត្រូវបានធ្វើឡើងកម្ទេចនាវាមុជទឹក ដែលនៅលើផ្ទៃទឹក ប្រដាប់ឆ្លុះមើលរំលងឧបសគ្គ និងក្រោមទឹក នៅទីតាំងជម្រៅដល់៦០០ម៉ែត្រ ឬ ប្រមាណ២០០០ហ្វីត ហើយនាវាមុជទឹកចតនៅលើដីក្នុងតំបន់សមុទ្ររាក់ និងជ្រៅ។ រយៈចម្ងាយចាប់បានទីតាំងរបស់នាវាមុជទឹកមានចម្ងាយដល់ទី៤៥០ម៉ែត្រ។

ក្រុមអ្នកអភិវឌ្ឍន៍អាវុធបានរៀបចំប្រសិទ្ធភាពត្រីគុណនៃអាវុធ Zagon-2E ក្នុងការប្រៀបធៀបជាមួយអាវុធ Zagon-1។ នៅពេលជាមួយគ្នានេះ តម្លៃបំពេញបេសកកម្មប្រយុទ្ធបានថយចុះបីដង។ (Sputnik)