របាយការណ៍មន្ទីរបញ្ចកោណថ្មីចាត់ទុករុស្ស៊ី និងចិនថាជាការគម្រាមកំហែងដល់សមត្ថភាពអវកាសអាមេរិក

របាយការណ៍អវកាសថ្មីមួយរបស់មន្ទីរបញ្ចកោណ បានចាត់ទុករុស្ស៊ី និងចិន ថាជាការគម្រាមកំហែងគន្លឹះ ដល់សមត្ថភាពអវកាសអាមេរិក។

របាយការណ៍ បាននិយាយថាអាមេរិកប្រឈមការគម្រាមកំហែងកាន់តែខ្លាំងឡើងយ៉ាងឆាប់រហ័ស ដល់សមត្ថភាពអវកាសអាមេរិក។ ចិន និងរុស្ស៊ី ដែលជាគូប្រកួតប្រជែងយុទ្ធសាស្ត្ររបស់អាមេរិក កំពុងស្វែងរកសមត្ថភាពធ្វើសង្គ្រាមអវកាស ដើម្បីបន្សាបសមត្ថភាពអវកាសអាមេរិកក្នុងអំឡុងពេលជម្លោះ។ ពួកសត្រូវដ៍មានសក្តានុពលដទៃទៀត ក៍កំពុងស្វែងរកសមត្ថភាពប្រឆាំងអវកាស ដូចជាការវាយប្រហារបន្ទាន់ ប្រព័ន្ធពន្លឺកាំរស្មីចាំងខ្លាំង និងប្រព័ន្ធកុំព្យូទ័រ។

របាយការណ៍នេះ បានបញ្ជាក់ថាការខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពបញ្ជាការអាវកាសអាមេរិក នឹងផ្តោតលើការស៊ើបការណ៍ទូទៅសម្រាប់គោលដៅមីស៊ីល និងអាទិភាពដទៃទៀត។

របាយការណ៍ បាននិយាយថាបញ្ជាការ ក៍នឹងផ្តោតលើការអភិវឌ្ឍសមត្ថភាពទប់ទល់របស់ខ្លួន ហើយបញ្ជាការអាវុធនុយក្លេអ៊ែរ ការគ្រប់គ្រង និងទំនាក់ទំនងរបស់ខ្លួន។ លើសពីនេះ ការស៊ើបទូទៅលើព័ត៌មានក្លែងក្លាយ និងការយល់ដឹងស្ថានភាពអវកាសតាមពេលវេលាជាក់លាក់ នឹងជាអាទិភាព។ (Sputnik)

, ,