រថក្រោះប្រយុទ្ធអាមេរិក Abrams បំពាក់ប្រព័ន្ធការពារសកម្មរបស់អ៊ីស្រាអែល

ប្រព័ន្ធការពារសកម្មសម្រាប់បំពាក់លើរថក្រោះ និងរថពាសដែកដទៃទៀតកំពុងកើនឡើងយ៉ាងមានប្រជាប្រិយភាពនៅជុំវិញពិភពលោក។

កងទ័ពអាមេរិកបានតម្លើងប្រព័ន្ធការពារសកម្ម (APS) របស់អ៊ីស្រាអែលលើរថក្រោះប្រយុទ្ធដ៍សំខាន់ Abrams របស់ខ្លួន នៅពេលអាមេរិកបន្តវាយតម្លៃប្រព័ន្ធការពារសកម្ម (APS) បំពាក់លើយានប្រយុទ្ធរបស់កងទ័ពអាមេរិក។

រូបថតពីសមយុទ្ធយោធាឆ្នាំ២០១៨របស់អង្គការណាតូ កំពុងដំណើរការនៅប្រទេសប៉ូឡូញ និងបណ្តារដ្ឋនៅតំបន់ប៉ាលទិក បង្ហាញរថក្រោះ Abrams M1A2 បានបំពាក់ប្រព័ន្ធការពារសកម្ម។

ប្រព័ន្ធការពារសកម្ម APS ផ្តល់ការការពារកម្រិត៣៦០ប្រឆាំងមីស៊ីលប្រឆាំងរថក្រោះ។ ប្រព័ន្ធការពារនេះអាចអនុញ្ញាតឲ្យអ្នកបើកបរមើលឃើញសត្រូវបាញ់ចេញពីទីតាំងណាមួយ ដូច្នេះការគម្រាមកំហែងអាចត្រូវបានបន្សាប។ ប្រព័ន្ធការពារនេះធានាការពារប្រឆាំងការវាយប្រហារស្រុះគ្នាចេញពីទីតាំងគ្រប់ទិស។ (Sputnik)

 

,