រដ្ឋាភិបាលស៊ុយអែតគ្រោងយល់ព្រមទិញប្រព័ន្ធការពារមីស៊ីលអាមេរិក Patriot

ស្ថានីយវិទ្យុ SR បានរាយការណ៍ថារដ្ឋាភិបាលស៊ុយអែតចង់សម្រេចចិត្តទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសអាមេរិក Patriot នៅថ្ងៃទី០២ ខែសីហានេះ។

យោងតាមស្ថានីយវិទ្យុ SR កិច្ចព្រមព្រៀងទិញប្រព័ន្ធ Patriot នេះ មានតម្លៃប្រមាណ១១៤០លានដុល្លារអាមេរិក។

លោក ភីធើ ហូលវីស រដ្ឋមន្ត្រីការពារជាតិស៊ុយអែត បានប្រាប់ស្ថានីយវិទ្យុ SR ថាការទិញប្រព័ន្ធ Patriot នេះ បានធ្វើឡើងស្របតាមការសម្រេចចិត្តការពារជាតិរបស់ក្រុមអាជ្ញាធរស៊ុតអែតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបន្ថែមថាការប្រគល់ប្រព័ន្ធ Patriot ដំបូង ត្រូវបានគ្រោងធ្វើឡើងនៅក្នុងឆ្នាំ២០២១។

របាយការណ៍ដំបូង បានសន្និដ្ឋានថាការប្រគល់ប្រព័ន្ធ Patriot នេះ នឹងធ្វើឡើងចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥។ (Sputnik)

,