យន្តហ៉ចម្បាំងអ៊ីស្រាអែលវាយប្រហារទីតាំងនានានៅតំបនខាងលិចប្រទេសស៊ីរី

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA រាយការណ៍ថាយន្តហោះប្រយុទ្ធអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសក្បែរទីក្រុងម៉ាសយ៉ាហ្វក្នុងខេត្តហាម៉ានៅតំបន់ខាងលិចប្រទេសស៊ីរី។

ទីភ្នាក់ងារ SANA បាននិយាយថាគ្មានការស្លាប់ក្នុងការវាយប្រហារតាមអាកាសនេះទេ ប៉ុន្តែមានតែការខូចខាតសម្ភារៈប៉ុណ្ណោះ។

ទូរទស្សន៍លីបង់ Al Mayadeen បានរាយការណ៍ថាយន្តហោះអ៊ីស្រាអែលបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចេញពីដែនអាកាសរបស់ប្រទេសលីបង់ សំដៅកម្ទេចទីកន្លែងវិទ្យាសាស្រ្ត។ រាយការណ៍ព័ត៌មានជាច្រើន បាននិយាយថាការវាយប្រហារនេះបានសំដៅទីតាំងយោធាស៊ីរី។

កាលពីដើមខែកក្កដា ស៊ីរីបានស្តីបន្ទោសអ៊ីស្រាអែលវាយប្រហារមូលដ្ឋានទ័ពអាកាស T-4 របស់ខ្លួននៅក្នុងខេត្តហូម។ ប្រព័ន្ធការពារដែនអាកាសរបស់មូលដ្ឋានទ័ពអាកាសនេះបានបាញ់ស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់ ហើយបានបាញ់ចំនយ្តហោះអ៊ីស្រាអែលមួយគ្រឿង។ មូលដ្ឋានទ័ពអាកាស T-4 របស់ស៊ីរី គឺជាគោលដៅវាយប្រហាររបស់កងទ័ពអាកាសអ៊ីស្រាអែល នៅពេលការវាយប្រហារនៅក្នុងខែមេសា បានសម្លាប់កងទ័ពស៊ីរី និងទីប្រឹក្សាយោធាអ៊ីរ៉ង់រាប់សិបនាក់ ដែលបានបោះទីតាំងនៅក្នុងមូលដ្ឋាន T-4 នេះ។ (RT)

,