យន្តហោះ F-15 របស់សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក ទម្លាក់គ្រាប់បែកសម្លាប់កងទ័ពឃឺដ៦នាក់ ដែលកំពុងប្រយុទ្ធជាមួយពួកភេរវករ ISIS

សារព័ត៌មាន RIA បាននិយាយថាយន្តហោះសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកបានទម្លាក់គ្រាប់បែកលើកងទ័ពឃឺដស៊ីរី ដើម្បីបន្ទុកបង្អាក់ការវាយលុករបស់ផងខ្លួនលើពួកភេរវករ ISIS។ ប្រភពការទូតបានហៅថាកង្វះនៃការសម្របសម្រួល និងអាជីពរបស់អាមេរិក។

សារព័ត៌មាន RIA បានរាយការណ៍ថាយន្តហោះប្រយុទ្ធ F-15 របស់សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក បានវាយប្រហារកងទ័ពឃឺដភាន់ច្រឡំក្នុងពេលវាយលុករបស់ខ្លួនលើកងទ័ពសេសសល ISIS នៅស៊ីរី។ កងទ័ពឃឺដ៦នាក់ត្រូវបានសម្លាប់ និង១៥នាក់ផេ្សងទៀតរងរបួស។

ឧប្បត្តិហេតុនេះ ដែលបានកើតឡើងក្បែរទីប្រជុំជនហាជីននៅខាងកើតខេត្ត ដៀ អេស ហ្ស័រ មិនគ្រាន់តែបន្ទុកបង្អាក់ប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងនាំឲ្យមានការខ្វះចន្លោះច្រើនក្នុងជួរដឹកនាំកងទ័ពប្រជាធិបតេយ្យស៊ីរី។ កាន់តែអាក្រក់ទៅទៀតនោះ ពួកភេរវករបានរៀបចំគ្រប់គ្រងទឹកដីមួយចំនួននៅក្នុងតំបន់នេះ។

ប្រភពព័ត៌មាន បាននិយាយថារឿងពិតទាំងនេះ បង្ហាញថាគោលនយោបាយអាមេរិកនៅស៊ីរី បានបរាជ័យ ដូចនៅអ៊ីរ៉ាក់ នៅពេលអាមេរិកមិនដោះស្រាយបញ្ហា ប៉ុន្តែបង្កើតបញ្ហាថ្មីសម្រាប់តំបន់ទាំងមូល ដោយចោទទីក្រុងវ៉ាស៊ីងតុនក្លែងប្រយុទ្ធប្រឆាំងពួកភេរវករនៅស៊ីរី ដើម្បីបញ្ជាក់វត្តមានបន្តរបស់ខ្លួននៅស៊ីរី។ (RT)

, ,