យន្តហោះ និងឧទ្ធម្ភាគចក្រអ៊ីស្រាអែលវាយប្រហារទីតាំយោធា២៥កន្លែងរបស់ពួកជីវពលហាម៉ាស់នៅហ្គាហ្សា

កងអាកាសអ៊ីស្រាអែលបានវាយប្រហារទីតាំងយោធាយ៉ាងតិច២៥កន្លែងរបស់ពួកជីវពលហាម៉ាស់នៅហ្គាហ្សា ដើម្បីសងសឹកទៅនឹងការបាញ់ផ្លោងឆ្លងកាត់ព្រំដែនរបស់ពួកជីវពលហាម៉ាស់ ដែលបានវាយប្រហារលើសហគមន៍អ៊ីស្រាអែលតាមព្រំដែនពេញមួយថ្ងៃ។

កងទ័ពអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅល្ងាចថ្ងៃអង្គារ៍ថាកងកម្លាំងការពារអ៊ីស្រាអែល បានវាយប្រហារទីតាំងភេរវករចំនួន៥កន្លែងរបស់អង្គការភេវករហាម៉ាស់នៅហ្គាហ្សា។ ចំនួនទីតាំងវាយប្រហារមានកន្លែងផលិតគ្រាប់រ៉ូកែត ម៉ាស៊ីនរ៉ូកែត និងអាវុធកងនាវាទំនើប។ កងទ័ពអ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានយោធា និងជំរុំហ្វឹកហាត់កងទ័ព។

សេចក្តីថ្លែងការណ៍អ៊ីស្រាអែល បាននិយាយថាកងកម្លាំងការពារអ៊ីស្រាអែលបានរៀបចំខ្លួនសម្រាប់សេណារីយោផេ្សងៗ និងបានសម្រេចធ្វើសកម្មភាពប្រឆាំងពួកភេរវករ ហើយនឹងបន្តអនុវត្តន៍បេសកម្មការពារប្រជាពលរដ្ឋអ៊ីស្រាអែល។ (RT)

,