យន្តហោះប្រយុទ្ធអង់គ្លេសទទួលរងគ្រោះពីវិមានក្រឹមឡាំង ដោយសារភាពខ្សោយមិនអាចទទួលយកបាន

ព្រឹទ្ធសភាអាមេរិក បានព្រមានថារុស្ស៊ីអាចសិក្សាការសម្ងាត់យោធាជាន់ខ្ពស់របស់អង់គ្លេស ហើយប្រើការសម្ងាត់យោធាទាំងនេះ ដើម្បីបង្ហាញ និងធ្វើឲ្យងាយរងគ្រោះមហន្តរាយ។

អាមេរិក ភ័យខ្លាចថាបច្ចេកវិទ្យានៅពីក្រោយយន្តហោះបំបាំងកាយល្បឿនលឿនទទួលបានថ្មីៗរបស់អង់គ្លេស អាចធ្លាក់ចូលទៅក្នុងដៃរបស់លោក វ្លាឌីមៀ ពូទិន បើទួរគីត្រូវបានអនុញ្ញាតទិញយន្តហោះ F-35 ចំនួន១១៦គ្រឿង និងប្រព័ន្ធមីស៊ីលរុស្ស៊ី s-400។

អង់គ្លេសបានធ្វើកិច្ចព្រមព្រៀងទិញយន្តហោះប្រយុទ្ធ F-35 ចំនួន១៣៨គ្រឿង ហើយរហូតមកដល់ពេលនេះ បានចំណាយប្រាក់សម្រាប់យន្តហោះចំនួន៤៨គ្រឿង ដោយ៤គ្រឿងដំបូងបានមកដល់កាលពីខែមុន។ (Express)

 

, ,