យន្តហោះប្រយុទ្ធរុស្ស៊ី Su-57 បំផ្លាញទីតាំងក្លែងក្លាយនៅក្នុងការប្រកួតយោធាឆ្នាំ២០១៨

យន្តហោះប្រយុទ្ធរុស្ស៊ី Su-57 ចំនួន២គ្រឿង បានចូលរួមនៅក្នុងការប្រកួតយោធាឆ្នាំ២០១៨ ដោយធ្វើការវាយប្រហារក្លែងក្លាយលើទីតាំងលើដី និងបំផ្លាញទីតាំងទាំងនោះ។ យន្តហោះទំនើបទាំងនេះកំពុងដំណើរការសាកល្បងដ៍ទូលំទូលាយ។

យន្តហោះប្រយុទ្ធរុស្ស៊ី Su-57 ចំនួន២គ្រឿងនេះបានផ្តល់ការហោះហើរលើអាកាសនៅមុខយន្តហោះទម្លាក់គ្រាប់បែក ដែលបានវាយប្រហារទីតាំងឧស្សាហកម្មយោធារូបសំណាកទីងមោងដែលក្លែងធ្វើជាសត្រូវ។ បន្ទាប់មក យន្តហោះទាំង២គ្រឿងនេះបានធ្វើហោះហើរឆាបទីតាំងលើដី និងហោះបោះពួយឡើងទៅលើមេឃ។

យន្តហោះ Su-57 ត្រូវបានគ្រោងដាក់ជំនួសយន្តហោះប្រយុទ្ធពហុបំណងហួសសម័យ Su-27 នៅក្នុងកងយន្តហោះកលយុទ្ធជួរមុខ។ យន្តហោះ Su-57 មានតម្លៃប្រមាណ៥០លានដុល្លារអាមេរិកក្នុងមួយគ្រឿង។ យន្តហោះប្រយុទ្ធថ្មីនេះបានផលិតរួចជាស្រេច ហើយកំពុងដំណើរការសាកល្បងហោះហើរ។ យន្តហោះនេះត្រូវបានគេស្គាល់ថាជាយន្តហោះ PAK FA និង T-50 ក្នុងអំឡុងការអភិវឌ្ឍ។ (RT)