យន្តហោះប្រយុទ្ធបំពាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិក F-16 ចូលរួមនៅក្នុងសមយុទ្ធឆ្នាំ២០១៨ របស់អង្គការណាតូ

យន្តហោះ និងឧទ្ធម្ភាគចក្រប្រយុទ្ធឆេក និងអាមេរិកកំពុងប្រមូលផ្តុំគ្នាសម្រាប់ធ្វើសមយុទ្ធយោធាលើកដំបូងរបស់អង្គការណាតូនៅសាធារណរដ្ឋឆេកក្នុងរយៈពេលជិត១០ឆ្នាំនេះ។

យន្តហោះប្រយុទ្ធ F-16 ចំនួន៦គ្រឿង និងយន្តហោះសម្រាប់ចាក់សាំង KC-135 Stratotankers ចំនួន២គ្រឿង បានមកដល់សាធារណរដ្ឋឆេកសម្រាប់ការចូលរួមនៅក្នុងសមយុទ្ធយោធាទិ្វប្រទេស Sky Avenger ឆ្នាំ២០១៨ របស់អង្គការណាតូចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។

កងទ័ពអាកាសឆេកមានយន្តហោះប្រយុទ្ធ JAS-39 Gripen និង L-159 ALCA ព្រមទាំង ឧទ្ធម្ភាគចក្រ Mi-24 និង Mi-171។

សមយុទ្ធស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅសាធារណរដ្ឋឆេកនៅចុងឆ្នាំ២០០៩។

លោក វីកទ័រ លីតូវកិន អ្នកជំនាញការយោធា បាននិយាយថាលោកប្រធានាធិបតី មីឡូស ហ្សេម៉ាន់ មិនសប្បាយចិត្តចំពោះសមយុទ្ធយោធានេះនៅក្នុងប្រទេសរបស់លោកទេ។

លោក​ វីកទ័រ បានបញ្ជាក់ថា«ប្រជាពលរដ្ឋឆេកចង់ដឹងថាយន្តហោះ F-16 អាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរបាន។ បច្ចុប្បន្ន មានគ្រាប់បែកនុយក្លេអ៊ែរ B61ប្រមាណ២០០គ្រាប់របស់អាមេរិកបានដាក់ពង្រាយនៅអឺរ៉ុប។ (Sputnik)