យន្តហោះប្រយុទ្ធជំនាន់ថ្មី MiG-35 ចាប់ផ្តើមការសាកល្បងហោះហើរ

លោក យូរី ស្លីយូហ្សា ប្រធានក្រុមហ៊ុន UAC បានប្រាប់ Sputnik ថាក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ី UAC បានចាប់ផ្តើមការសាកល្បងហោះហើរយន្តហោះប្រយុទ្ធពហុតួនាទីជំនាន់ថ្មី MiG-35។

យន្តហោះ MiG-35 គឺជាយន្តហោះប្រយុទ្ធពហុបំណងជំនាន់ថ្មី និងការកែប្រែទំនើប ពីយន្តហោះប្រយុទ្ធ MiG-29М/М2 មានលក្ខណៈសមត្ថភាពប្រយុទ្ធ និងលក្ខណៈហោះហើរយ៉ាងប្រសើរ។ យន្តហោះ MiG-35 នេះ មានសមត្ថភាពហោះហើរបានចម្ងាយរហូតដល់២៧០០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកាំប្រយុទ្ធចម្ងាយ១០០០គីឡូម៉ែត្រ។

យន្តហោះប្រយុទ្ធពហុតួនាទីទំនើបចុងក្រោយរបស់រុស្ស៊ី MiG-35 នេះ អាចផលិតតម្រូវតាមតមបន់មជ្ឈឹមបូព៌ា ហើយអាចមានអ្នកទិញសំខាន់ៗជាច្រើន ពីតំបន់មជ្ឈឹមបូព៌ា។(Sputnik)