យន្តហោះទម្លាក់គ្រាប់បែកអាមេរិកបើកក្បែរប្រជុំកោះជម្លោះ ធ្វើឲ្យចិនក្តៅក្រហាយយ៉ាងខ្លាំង

សេចក្តីថ្លែងការណ៍របស់កងកម្លាំងអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីក បាននិយាយថាយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ចំនួន២គ្រឿង បានហោះហើរក្បែរប្រជុំកោះជម្លោះនៅសមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថាយន្តហោះចំនួន២គ្រឿង B-52 ដែលបានតាំងនៅកោះហ្គាំ បានចូលរួមនៅក្នុងបេសកកម្មហ្វឹកហាត់ធម្មតានៅជាប់សមុទ្រចិនខាងត្បូង។ ការហោះហើរនេះគឺជាផ្នែកមួយនៃប្រតិបត្តិការវត្តមានយន្តហោះទម្លាក់គ្រាប់បែកបន្ត ដែលបានកើតឡើងតាំងពីខែមីនា ឆ្នាំ២០០៤។

មន្ទីរបញ្ចកោណ មិនបានបញ្ជាក់ថាយន្តហោះ B-52 នេះ បានហោះហើរក្បែរប្រជុំកោះឈ្មោះអ្វីទេ ប៉ុន្តែភាពតានតឹងថ្មីៗនេះ បានផ្តោតលើប្រជុំស្ពេ្រតលី។

អាមេរិកបានបង្ហោះយន្តហោះជាញឹកញាប់នៅសមុទ្រចិនខាងត្បូង ប៉ុន្តែទីក្រុងប៉េកាំងកំពុងតែព្រមានប្រតិបត្តិការនេះ នៅពេលយន្តហោះអាមេរិកមកក្បែរតំបន់នានាដែលរដ្ឋាភិបាលចិនបានសាងសង់កោះ និងបានបង្កើតទីបញ្ជាការយោធាលើលក្ខខណៈសមុទ្រជម្លោះ។ (CNN)

,