យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយល្បឿនលឿសម្ងាត់បំផុតរបស់ចិន H-20 ធ្វើការហោះហើរសាកល្បងឆាប់ៗនេះ

យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយល្បឿនលឿនរបស់ទីក្រុងប៉េកាំង H-20 កំពុងត្រៀមខ្លួនធ្វើការហោះហើរសាកល្បងលើកដំបូងរបស់ខ្លួន បន្ទាប់ពីការអភិវឌ្ឍជាង១០ឆ្នាំ។

កាសែត Asia Times រាយការណ៍ថាទូរទស្សន៍រដ្ឋចិន បានបញ្ជាក់ថាយន្តហោះទម្លាក់គ្រាប់បែក H-20 នឹងហោះចូលទៅក្នុងមេឃក្នុងអនាគតឆាប់ៗនេះ។ កាសែតរដ្ឋចិន Global Times បានរាយការណ៍ថាក្រុមហ៊ុនឧស្សាហកម្មយន្តហោះចិនបានសន្និដ្ឋានការសាកល្បងនៃការបើកបរយន្តហោះ ផលគតិវិជ្ជា និងអេអសន្យាណូវិទ្យារបស់យន្តហោះ។

គំរូយន្តហោះទម្លាក់គ្រាប់បែក H-20 ស្រដៀងយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយល្បឿនលឿនអាមេរិក B-2។

យន្តហោះទម្លាក់គ្រាប់បែក H-20 ហោះហើរបានចម្ងាយ៨០០០គីឡូម៉ែត្រដោយគ្មានចាក់សាំង ហើយកន្លែងដាក់អាវុធ ដែលអាចផ្ទុកគ្រាប់បានទម្ងាន់ជាង១០តោន រួមមានអាវុធនុយក្លេអ៊ែរ។

លោក ហ្វូ ជៀនសៅ អ្នកវិភាគយន្តហោះ បាននិយាយក្នុងកាសែត Global Times កាលពីខែមេសាថាយន្តហោះទម្លាក់គ្រាប់បែក H-20 នឹងពង្រីករយៈចម្ងាយប្រតិបត្តិការរបស់ខ្លួនដល់១២០០០គីឡូម៉ែត្រ និងលើកទម្ងាន់បាន២០តោន។ (Sputnik)