យន្តហោះចិនធានាការពារយន្តហោះដឹកលោក គឹម ជុងអ៊ុន ទៅកាន់កិច្ចប្រជុំកំពូលនៅសឹង្ហបូរី

ប្រភពយោធាកូរ៉េខាងត្បូង បាននិយាយថាកងទ័ពអាកាសចិនកំពុងរៀបចំបញ្ជូនយន្តហោះប្រយុទ្ធបំពេញបេសកកម្មហែរហមការពារលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ទៅកាន់កិច្ចប្រជុំកំពូលនៅសឹង្ហបូរី ដែលលោក គឹម ជុងអ៊ុន នឹងជួបជាមួយលោកប្រធានាធិបតី ដូណល ត្រាំ បន្ទាប់ពីទំនាក់ទំនងប្រទូស្តរាយជាច្រើនឆ្នាំ។

មន្ត្រីទ័ពអាកាលសកូរ៉េខាងត្បូង បានប្រាប់កាសែត South China Morning Post ថាយន្តហោះចិននឹងធានាការពារផ្លូវយន្តហោះរបស់លោក គឹម ជុងអ៊ុន ទៅកាន់កិច្ចប្រជុំកំពូល ហើយប្រហែលរំលឹកអាមេរិកថាទីក្រុងប៉េកាំងនឹងគាំទ្រទីក្រុងព្យូងយ៉ាង។

វាអាចជាសារមួយប្រាប់សម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូងថាចិនកំពុងគាំទ្រយ៉ាងខ្លាំងដល់របបរបស់លោក គឹម ជុងអ៊ុន។

កាសែតដែលមានមូលដ្ឋាននៅហុងកុង បានរាយការណ៍ថាទីក្រុងប៉េកាំងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនមុនកិច្ចប្រជុំកំពូលលោក ត្រាំ និងលោក គឹម។ (Sputnik)

, ,