មេដឹកនាំអឺរ៉ុបព្រមានអំពីផលវិបាកដ៍អាក្រក់

លោក ដូណល ធុក (Donald Tusk) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍ថាគោលនយោបាយរបស់លោកប្រធានាធិបតី ដូណល ត្រាំ បានដាក់ឲ្យទំនាក់ទំនងអន្តរអាត់ឡង់ទិកស្ថិតក្រោមការគាបសង្កត់យ៉ាងធំសម្បើម ហើយថាអឺរ៉ុបនឹងរៀបចំខ្លួនសម្រាប់ពេលវេលាដ៍ខ្មៅងងឹតនេះ។

នៅពេលសង្គ្រាមពាណិជ្ជកម្មកើតឡើងរវាងអាមេរិក និងសហភាពអឺរ៉ុប ជាមួយការសងសឹកចំពោះពន្ធគយអាមេរិកលើដែកថែប និងអាលុយមីញ៉ូម និងការគម្រាមកំហែងអំពីពន្ធគយបន្ថែមលើរថយន្តនាំចូល។ លោក ធុក បាននិយាយក្នុងលិខិតមួយច្បាប់ជូនបណ្តាមេដឹកនាំរដ្ឋាភិបាលនៃសហភាពអឺរ៉ុបថាដោយអកុសល ការបែកបាក់កើតឡើងលើសពីពាណិជ្ជកម្ម។

លោក ធុក បានកត់សម្គាល់អំពីកិច្ចប្រជុំកំពូល G-7 នៅពេលលោកត្រាំ បានធ្វើត្រាប់ចំអកក្រុមមេដឹកនាំអឺរ៉ុប ហើយបានរិៈគន់គោលនយោបាយពាណិជ្ជកម្ម និងការចំណាយយោធារបស់ក្រុមមេដឹកនាំអឺរ៉ុប។ (NYT)

,