មេដឹកនាំហេសប៊ូលឡាបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែលអំពីការសាងសង់រោងចក្រផលិតមីស៊ីល

លោក បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចោទប្រកាន់ពួកជីវពលហេសប៊ូលឡា អំពីការសាងសង់រោងចក្រផលិតមីស៊ីល ហើយលាក់រោងចក្រនោះក្នុងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៃអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េរ៉ូត។ លោក ណេតាន់យ៉ាហ៊ូ បានបង្ហាញរូបភាពតាមផ្កាយរណបអំពីទីតាំងរោងចក្រក្នុងសន្ទរកថារបស់លោកនៅមហាស ន្និបាតអង្គការ UN។

លោក ហាសាន់ ណាស្រាឡា មេដឹកនាំហេសប៊ូលឡា បានអត្ថាធិប្បាយលើការចោទប្រកាន់ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល អំពីការសាងសង់រោងចក្រផលិតមីស៊ីល និងទីតាំងបាញ់មីស៊ីលនៅអាកាសយានដ្ឋានទីក្រុងប៉េរ៉ូត។ លោក ហាសាន់ បាននិយាយថាអង្គារនឹងមិនជួយសត្រូវក្នុងការសង្គ្រាមចិត្តសាស្ត្រដោយបដិសេធព័ត៌មាននេះ។

ក្នុងសន្ទរកថារបស់លោក លោក ហាសាន់ ក៍បានស្តីបន្ទោសលោកប្រធានាធិបតី ដូណល ត្រាំ អំពីការគម្រាមកំហែងទារប្រាក់។ លោកត្រាំ កំពុងគម្រាមអារ៉ាប៊ី សាអូឌិត រកប្រយោជន៍ ដើម្បីចំណេញប្រាក់ថែមទៀតអំពីការលក់អាវុធទៅឲ្យអារ៉ាប៊ី សាអូឌិត។ លោក ហាសាន់ បានស្នើវិធីផ្សេង ដើម្បីចំណាយប្រាក់។

លោក បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចោទប្រកាន់ហេសប៊ូលឡា ប្រើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអាកាសយានដ្ឋានអន្តរជាតទីក្រុងប៉េរ៉ូត ដើម្បីផលិតមីស៊ីល និងទីតាំងបាញ់មីស៊ីល។ លោក ណេតាន់យ៉ាហ៊ូ បានបង្ហាញរូបភាពផ្កាយរណបអំពីអាកាសយានដ្ឋានជាភស្តុតាងនៃការអះអាងរបស់លោកនៅមហាសន្និបាតអង្គការ UN។ រដ្ឋាភិបាលលីបង់បានបដិសេធការចោទប្រកាន់នេះ។ (Sputnik)

, ,