មេដឹកនាំរុស្ស៊ី អ៊ីរ៉ង់ និងទួរគី ចរចាគ្នានៅទីក្រុងតេរ៉ង់ អាចសម្រេចលទ្ធផលនៃសង្គ្រាមស៊ីរី

ក្រុមមេដឹកនាំរុស្ស៊ី អ៊ីរ៉ង់ និងទួរគី ធ្វើការចរចានៅក្នុងទីក្រុងតេរ៉ង់ ដើម្បីពិភាក្សារបៀបធ្វើដំណើរឆ្ពោះទៅមុខនៅស៊ីរី។ ទីក្រុងដាម៉ាស់កំពុងបង្កើនសកម្មភាពសម្រាប់ប្រតិបត្តិការយោធាដ៍ធំ នៅពេលអាមេរិកគម្រាមកំហែងធ្វើអន្តរាគមន៍។

លោក ហាសាន់​ រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ ធ្វើជាម្ចាស់ផ្ទះទទួលលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទិន និងលោកប្រធានាធិបតីទួរគី តៃយ៉ិប អឺដូហ្គេន នៅថ្ងៃសុក្រនេះ។ មេដឹកនាំទាំង៣រូបបានអនុវត្តន៍តាមដំណើរការចរចាទីក្រុងអាស្តាណា ដែលសំដៅបញ្ចប់អំពើហិង្សានៅស៊ីរី ដើម្បីសម្រួលអន្តរនយោបាយ និងការបញ្ចប់សង្គ្រាមរយៈពេល៧ឆ្នាំនៅស៊ីរី។ វាគឺជាកិច្ចប្រជុំលើកទី៣ ហើយត្រូវបានគ្រោងគ្របដណ្តប់ដោយការពិភាក្សាទាក់ទងទៅនឹងស្ថានភាពនៅខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរី។

កងកម្លាំងជ្រុលនិយមសរុបនៅតំបន់អ៊ីដលីប មានចំនួនពី១០០០០នាក់ ទៅ៦០០០០នាក់ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ៣,៥លាននាក់។ (RT)

, , ,