មេដឹកនាំកូរ៉េខាងជើង និងខាងត្បូងធ្វើការជួបប្រជុំគ្នាដ៍ភ្ញាក់ផ្អើល

ក្រុមមេដឹកនាំកូរ៉េខាងជើង និងខាងត្បូង បានជួបប្រជុំគ្នាដ៍ភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ជាលើកទី២ក្នុងខែឧសភានេះ ២ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណល ត្រាំ បានលុបចោលកិច្ចប្រជុំកំពូលជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាលោក គឹម ជុងអ៊ុន និងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចាអ៊ីន បានជួបពិភាក្សាគ្នារយៈពេល២ម៉ោងនៅតំបន់គ្មានកងទ័ព។

មេដឹកនាំទាំងពីររូប បានផ្លាស់ប្តូរទស្សនៈរបស់ផងខ្លួនអំពីអនាគតកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង។ នៅថ្ងៃព្រហស្បតិ៍ លោកត្រាំ បានលុបចោលកិច្ចប្រជុំកំពូលនៅថ្ងៃទី១២ ខែមិថុនានៅប្រទេសសឹង្ហបូរី ប៉ុន្តែបន្ទាប់មកប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅថ្ងៃសុក្រថាលោកនៅតែបើកចំហចំពោះសន្និសីទនេះ។

សេចក្តីថ្លែងការណ៍របសើកូរ៉េខាងត្បូង បាននិយាយថាលោកមូន នឹងប្រកាសលទ្ធផលនៃជំនួបរបស់លោកជាមួយលោក គឹម ជុងអ៊ុន នៅព្រឹកថ្ងៃអាទិត្យនេះ។ (CNN)

 

, ,