មីស៊ីលល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី បាញ់សាកល្បងដោយជោគជ័យ

របាយសម្ងាត់អាមេរិក បាននិយាយថារុស្ស៊ីកំពុងអភិវឌ្ឍន៍មីស៊ីលល្បឿនលឿនជាងសម្លេង ដែលអាមេរិកមិនអាចការពារប្រឆាំងបានទេ។

យោងាតាម CNBC រុស្ស៊ីបានសាកល្បងមីស៊ីល Kinzhal ចំនួន១២លើកនៅលើយន្តហោះប្រយុទ្ធ MiG-31។ ការសាកល្បងជោគជ័យចុងក្រោយនេះត្រូវបានធ្វើឡើងនៅដើមខែនេះប្រឆាំងគោលដៅនៅចម្ងាយប្រមាណ៨០០គីឡូម៉ែត្រ។

មីស៊ីល Kinzhal គឺជាអាវុធប្រល័យ នៅពេលបានប្រើប្រឆាំងនាវាផ្ទុកយន្តហោះសត្រូវ នាវាចម្បាំង និងនាវាល្បាត។

យោងតាមព័ត៌មានផ្លូវការពីក្រសួងការពារជាតិរុស្ស៊ី មីស៊ីល Kinzhal អាចធ្វើដំណើរល្បឿនលឿនជាងសម្លេងដល់ទៅ១០ដង ហើយកម្ទេចប្រព័ន្ធការពារមីស៊ីលមានស្រាប់ទាំងអស់ទទួលខុសត្រូវក្នុងរយៈចម្ងាយរហូតដល់២០០០គីឡូម៉ែត្រ។

មានមីស៊ីល Kinzhal បានដាក់ពង្រាយក្នុងទម្រង់សាកល្បងនៅយោភូមិភាគខាងត្បូងប្រទេសរុស្ស៊ី។ (Sputnik)

 

,