មីស៊ីលរយៈចម្ងាយឆ្ងាយអភិវឌ្ឍន៍សម្រាប់យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន F-35 វាយប្រហារគោលដៅក្នុងការបាញ់សាកល្បង

ក្រុមហ៊ុនអាមេរិក Raytheon បានប្រកាសក្នុងសេចក្តីប្រកាសព័ត៌មានថាមីស៊ីលបាញ់ចេញពីយន្តហោះ ដែលកំពុងត្រូវបានអភិវឌ្ឍន៍សម្រាប់យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន F-35 ក្នុងការវិនិយោគរួមជាមួយក្រុមហ៊ុនការពារជាតិណ័រវ៉េស បានគេចរបស់ដាក់បញ្ឆោត ហើយបានកត់ត្រាចំណុចវាយប្រហារផ្ទាល់លើគោលដៅកំណត់ទុកនៅក្នុងការបាញ់សាកល្បងពីយន្តហោះប្រយុទ្ធ F-16។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា«ក្នុងការសាកល្បងចុងក្រោយបង្អស់បានធ្វើឡើងនៅកន្លែងសាកល្បង និងហ្វឹកហាត់ Utah យន្តហោះប្រយុទ្ធ F-16 បានបាញ់មីស៊ីល ដែលបានហោះឆ្ពោះទៅកាន់ទីតាំងគោលដៅមុនកម្មវិធីកំណត់។ អ្នកស្វែងរករបស់មីស៊ីលវាយប្រហាររួម JSM បានស្កេនមើលតំបន់គោលដៅ និងទីតាំងរូបសំណាក មីស៊ីលបានបង្វែរវាយប្រហារគោលដៅជាក់លាក់។»

សេចក្តីប្រកាសព័ត៌មាន បានពន្យល់ថាក្រុមហ៊ុនអាមេរិក Raytheon និងក្រុមហ៊ុនណ័រវ៉េស Kongsberg Gruppen កំពុងរួមគ្នាអភិវឌ្ឍន៍មីស៊ីលវាយប្រហាររួម JSM សម្រាប់យន្តហោះប្រយុទ្ធ F-35 ចាប់ផ្តើមជាមួយយន្តហោះប្រយុទ្ធ F-16។

សេចក្តីប្រកាសប្រកាសព័ត៌មាន បានបញ្ជាក់ថាមីស៊ីលវាយប្រហាររួម JSM មានកាកែប្រែកាន់តែប្រសើរឡើងពីមីស៊ីលវាយប្រហាររបស់កងទ័ពជើងទឹក ហើយបានផ្តល់ឲ្យដោយក្រុមហ៊ុន Raytheon និង Kongsberg សម្រាប់ប្រព័ន្ធអាវុធរបស់កងទ័ពជើងទឹកអាមេរិក។

យោងតាមសេចក្តីប្រកាសប្រកាសព័ត៌មាន មីស៊ីលវាយប្រហាររួម JSM មានរយៈចម្ងាយឆ្ងាយ មីស៊ីលប្រឆាំងនាវាមានតម្លៃខ្ពស់ និងការពារគោលដៅលើគោក។ (Sputnik)