មីស៊ីលចិនដាក់ពង្រាយជាថ្មីនៅសមុទ្រចិនខាងត្បូង

ទីក្រុងប៉េកាំងកំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់ ដាក់ពង្រាយឧបករណ៍យោធា ប្រព័ន្ធមីស៊ីលនៅប្រជុំកោះជម្លោះចំពេលមានភាពតានតឹងកាន់តែរីកធំឡើងជាមួយអាមេរិក ដែលទទូចថាផ្លូវទឹកអន្តរជាតិនៅតែជាសេរីភាពនៃប្រតិបត្តិការនាវាចរណ៍នៅសមុទ្រចិនខាងត្បូង។

ទូរទស្សន៍ CNN បានរាយការណ៍ថាប្រព័ន្ធមីស៊ីលចិនបានវិលត្រឡប់ទៅកាន់ប្រជុំកោះជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការមិនបានឃើញមួយរយៈមកនេះ។ រូបភាពផ្កាយរណប បានបង្ហាញនៅថ្ងៃទី៨ ខែមិថុនាថាប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយឡើងវិញនៅលើឆ្នេរខ្សាច់កោះ។

យោងតាមលោក ធីមូហ្ស៊ី ហ៊ីត អ្នកវិភាគការពារជាតិ ការដកចេញប្រព័ន្ធមីស៊ីលដ៍អាថ៌កំបាំងអាចទាក់ទងជាមួយប្រសិទ្ធភាពខ្លាំងនៃអំបិល និងសំណើមនៅលើកោះទាំងនោះ។

អធិបតេយ្យភាពលើប្រជុំកោះនៅសមុទ្រចិនខាងត្បូង មានជម្លោះជាមួយប្រទេសជាច្រើននៅក្នុងតំបន់ រួមមានចិន ដែលកំពុងដាក់ពង្រាយនាវាចម្បាំង យន្តហោះ និងប្រព័ន្ធមីស៊ីលនៅលើកោះមួយចំនួន ជាពិសេសប្រជុំកោះប៉ារ៉ាសែល។ ទីក្រុងប៉េកាំង បញ្ជាក់ថាឧបករណ៍យោធាទាំងអស់ដើរតួនាទីការពារយ៉ាងពិតប្រាកដ។

អាមេរិក ជឿថាដែនទឹករបស់សមុទ្រចិនខាងត្បូង ត្រូវតែរក្សាបើកចំហដល់មនុស្សគ្រប់រូប ហើយតែងតែបញ្ជូននាវាចម្បាំងរបស់ខ្លួនអនុវត្តន៍សេរីភាពនៃប្រតិបត្តិការនាវាចរណ៍។ ទីក្រុងប៉េកាំងបានស្តីបន្ទោសទង្វើបែបបនេះរបស់អាមេរិកថាជាការបង្កសង្គ្រាម ហើយបានអំពាវនាវដល់ទីក្រុងវ៉ាស៊ីងតុនឲ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននៅសមុទ្រ។ (Sputnik)

,