មីស៊ីកូឈប់ទិញឧទ្ធម្ភាគចក្រអាមេរិក តែបែរមករកទិញឧទ្ធម្ភាគចក្ររុស្ស៊ីវិញ

លោក ម៉ានូអែល ឡូប៉េស អូប្រាឌ័រ ប្រធានាធិបតីមីស៊ីកូជាប់ឆ្នោតថ្មី គ្រោងលុបចោលការបញ្ជាទិញឧទ្ធម្ភាគចក្រអាមេរិក MH-60R Seahawk ចំនួន៨គ្រឿងតម្លៃ១៣៦០លានដុល្លារអាមេរិកសម្រាប់កងទ័ពជើងទឹកមីស៊ីកូ។ ឧទ្ធម្ភាគចក្រទាំងនេះមានបំណងយកមកប្រើសម្រាប់ប្រយុទ្ធប្រឆាំងពាណិជ្ជកម្មគ្រឿងញៀន ប៉ុន្តែអាចបែរមករកទិញឧទ្ធម្ភាគចក្រសមត្ថភាពប្រហាក់ប្រហែលគ្នាតម្លៃសមរម្យរបស់រុស្ស៊ីវិញ។

លោក អូប្រាឌ័រ បានប្រកាសយុទ្ធនាការរឹតបន្តឹងចំណាយជាតិនៅថ្ងៃពុធ ដោយនិយាយថានេះគឺជាអាណត្តិ ដែលប្រជាពលរដ្ឋមីស៊ីកូបានប្រគល់អំណាចនៅក្នុងការបោះឆ្នោតថ្ងៃទី១ ខែកក្កដា។ លោក អូប្រាឌ័រ បាននិយាយថានេះមានកិច្ចសន្យាយោធាជាមួយអាមេរិក។

លោក អូប្រាឌ័រ បានបញ្ជាក់ថា«យើងដឹងពីការបញ្ជាទិញឧទ្ធម្ភាគចក្រចំនួន៨គ្រឿងសម្រាប់កងទ័ពជើងទឹកមីស៊ីកូបានធ្វើឡើងជាមួយរដ្ឋាភិបាលអាមេរិកតម្លៃសរុប១៣៦០លានដុល្លារអាមេរិក។ ការទិញនោះនឹងត្រូវបានលុបចោល ព្រោះយើងមិនអាចទិញតម្លៃថ្លៃនេះទេ។»

ឧទ្ធម្ភាគចក្រវាយប្រហារសមុទ្របេសកកម្មចម្រុះ MH-60R Seahawk ត្រូវបានព្រមព្រៀងលក់ឲ្យមីស៊ីកូនៅក្នុងខែមេសាជាមួយក្រុមហ៊ុនផលិតយន្តហោះ Sikorsky មានបំពាក់ប្រព័ន្ធរ៉ាដាទំនើប និងឧបករណ៍មើលឃើញពេលយប់ ឧបករណ៍ត្រួតពិនិត្យមើលតាមកញ្ចក់ទ្វា មីស៊ីល Hellfire គ្រាប់កាំភ្លើងបាញ់បុក និងកាំភ្លើងយន្តធុនធ្ងន់។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងតម្លៃថ្លៃ១៧០លានដុល្លារអាមេរិកក្នុងមួយគ្រឿង (សម្រាប់ការប្រៀបធៀប ក្រុមហ៊ុន  Sikorsky បានលក់ឧទ្ធម្ភាគចក្រទៅឲ្យកងទ័ពជើងទឹកអាមេរិកតម្លៃប្រមាណ៤៣លានដុល្លារអាមេរិកក្នុងមួយគ្រឿងនៅឆ្នាំ២០១២)។ លើសពីនេះ អាមេរិក អូស្រ្តាលី និងដានម៉ាក ក៍ប្រតិបត្តិការឧទ្ធម្ភាគចក្រនេះដែរ។ (Sputnik)

, ,