មន្រ្តី CIA ៖ ចិនចង់ជំនួសអាមេរិក ធ្វើជាមហាអំណាចពិភពលោក

លោក មីឆែល កូលីន មន្ត្រី CIA បាននិយាយនៅថ្ងៃសុក្រថាគោលបំណងនៃប្រតិបត្តិការឥទិ្ធពលរបស់ចិនជុំវិញពិភពលោក ត្រូវជំនួសអាមេរិក ធ្វើជាមហាអំណាចនាំមុនរបស់ពិភពលោក។

លោក កូលីន ឧបការីរងនាយកប្រចាំមជ្ឈមណ្ឌលបេសកកម្មអាស៊ីខាងកើត បាននិយាយនៅវេទិកាសន្តិសុខ Aspen ថាលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងរបបរបស់លោក កំពុងធ្វើសង្គ្រាមត្រជាក់ប្រឆាំងអាមេរិក។

លោក ដាន ខូត នាយកទីភ្នាក់ងារសម្ងាត់ជាតិ បានចង្អុលទៅរកប្រទេសចិនថាជាគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់អាមេរិកសព្វថ្ងៃនេះ។

លោក ដាន ខូត បាននិយាយនៅថ្ងៃព្រហស្បតិ៍ថាអាមេរិកត្រូវការសម្រេចចិត្តថាតើចិនគឺជាសត្រូវពិតប្រាកដ ឬ គូប្រជែងស្របច្បាប់។ លោក ខូត បានរិៈគន់ការខំប្រឹងប្រែងរដ្ឋចិន ដើម្បីលួចការសម្ងាត់ជំនួញ និងការស្រាវជ្រាវបណ្ឌិតសភា។ (CNN)

,