មន្ត្រីយោធាវេណេហ្ស៊ូអេឡា ត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារដ្រូនប៉ុនប៉ងធ្វើឃាតលោក ម៉ាឌូរ៉ូ

ក្រុមអាជ្ញាធរវេណេហ្ស៊ូអេឡា និយាយថាពួកគេបានចាប់ខ្លួនមនុស្ស១៤នាក់បន្ថែមទៀតក្នុងការជាប់ពាក់ព័ន្ធជាមួយការប៉ុនប៉ុនធ្វើឃាតលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ មិនបានសម្រេច។

ក្នុងចំណោមអ្នកចាប់ខ្លួនមានឧត្តមសេនីយ៍មួយរូប និងវរសេនីយឯកមួយរូបពីឆ្មាំជាតិ។

លោក ម៉ាឌូរ៉ូ បានចោទប្រកាន់ក្រុមអ្នកនយោបាយប្រឆាំង និងប្រទេសកូឡំប៊ី អំពីផែនការសម្លាប់រូបលោក ក្នុងការវាយប្រហារតាមដ្រូន ក្នុងអំឡុងព្យុហយាត្រាយោធាក្នុងទីក្រុងការ៉ាកាសកាលពីថ្ងៃទី៤ ខែសីហា។

លោក តារ៉េក សាប ព្រះរាជអាជ្ញា បាននិយាយថាមនុស្ស១២នាក់ផេ្សងទៀត ត្រូវបានជាប់ឃុំឃាំងរហូតមកដល់ពេលនេះ។

ប្រទេសវេណេហ្ស៊ូអេឡា បានចេញដីកាចាប់ខ្លួនមនុស្សចំនួន២៧នាក់ចំពោះការប៉ុនប៉ងធ្វើឃាតលោក ម៉ាឌូរ៉ូ។ ជនត្រូវចាប់ខ្លួនមកដល់ពេលនេះ មានសមាជិកសភាមួយរូប និងក្មេងប្រុសៗជាច្រើននាក់។

ក្រុមអាជ្ញាធរវេណេហ្ស៊ូអេឡា និយាយថាជនសង្ស័យដទៃទៀតកំពុងរត់គេចខ្លួន មួយចំនួននៅក្នុងប្រទេសកូឡំប៊ី និងអាមេរិក។ (BBC)

, ,