ភាពមិនច្បាស់លាស់ ភាពតានតឹងនៅក្នុងកិច្ចការពិភពលោក ជំរុញឲ្យរុស្ស៊ី និងចិនរួមកម្លាំងគ្នា

លោក ហ្ស៊ឺហ្គេយ ហ្ស៊ូហ្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថារុស្ស៊ី និងចិន កំពុងធ្វើឲ្យទំនាក់ទំនងយុទ្ធសាស្ត្ររីកចម្រើនយ៉ាងខ្លាំង ដើម្បីត្រៀមខ្លួនឲ្យបានល្អប្រសើរសម្រាប់ការប្រឈមមុនចំពោះពិភពលោកបច្ចុប្បន្ន នៅពេលអាមេរិកកែប្រែទៅជាការបំភាន់ សង្គ្រាមកូនកាត់ និងការគ្រប់គ្រងភាពវឹកវរ។

លោក ហ្ស៊ូហ្គូ បានពន្យល់យុទ្ធសាស្ត្ររុស្ស៊ីរក្សាមិត្ត ហើយប្រឆាំងពួកសត្រូវ ហើយបានពន្យល់ហេតុផលដែលទីក្រុងម៉ូស្គូមានគ្រប់ហេតុផលរក្សាការប្រុងប្រយ័ត្នចំពោះអាមេរិក និងក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក។

លោក ហ្ស៊ូហ្គូ បានប្រាប់ទស្សនាវដ្តីអ៊ីតាលីថាគ្មានចម្ងល់ ភាពតានតឹងនៅក្នុងកិច្ចការពិភពលោក បានជំរុញការពង្រឹងទំនាក់ទំនងរុស្ស៊ី និងចិន ដែលបានបង្កើតការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ មហាអំណាចរុស្ស៊ី និងចិន ពេញចិត្តចំពោះទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែង ហើយកងទ័ពរបស់ប្រទេសទាំងពីរហ្វឹកហាត់ជំនាញប្រយុទ្ធរបស់ខ្លួនក្នុងសមយុទ្ធកងទ័ពជើងទឹក និងការពារដែនអាកាស។ ទំនាក់ទំនងយោធារវាងរុស្ស៊ី និងចិនមិនត្រូវបានកំណត់ចំពោះល្បែងសង្គ្រាមរួមគ្នា និងការសន្ទនានយោបាយ។ នៅក្នុងខែមេសា ចិនបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមសន្តិសីទស្តីពីសន្តិសុខអន្តរជាតិលើកទី៧នៅទីក្រុងម៉ូស្គូ ដើម្បីបង្ហាញសាមគ្គីភាពនៃកងទ័ពរុស្ស៊ី និងចិន។

លោក វ៉ៃ ហ្វេងហ៊ី រដ្ឋមន្ត្រីការពារជាតិចិន ដែលបានដឹកនាំគណៈប្រតិភូចិន បាននិយាយថាចិនមកកាន់ទីក្រុងម៉ូស្គូ ដើម្បីអនុញ្ញាតឲ្យអាមេរិកដឹងអំពីទំនាក់ទំនងជិតស្និតរវាងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងចិន។ ការគាបសង្កត់របស់លោកខាងលិចនាំឲ្យរុស្ស៊ី និងចិនរួមកម្លាំងគ្នា ដើម្បីពង្រឹងសម្ព័ន្ធភាពទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង នៅពេលរុស្ស៊ី និងចិនកំពុងមានជម្លោះជាមួយអាមេរិក។ (RT)

,