ភាពតានតឹងរុស្ស៊ី និងអាមេរិក កើនឡើង ខណៈនាវាមុជទឹករបស់លោកពូទិននៅមហាសមុទ្រអាត់ឡង់ទិក និងនាវាចម្បាំងអាមេរិកបានដាក់ពង្រាយ

លោក វ្លាឌីមៀ ពូទិន កំពុងបង្ហាញកម្លាំងសាច់ដុំយោធារបស់លោកនៅមហាសមុទ្រអាត់ឡង់ទិក ដោយដាក់ពង្រាយនាវាមុជទឹកបច្ចេកវិទ្យាខ្ពស់តាមល្បឿនមិនអាចមើលឃើញតាំងពីសង្គ្រាមត្រជាក់ នៅពេលអាមេរិកបញ្ជានាវាចម្បាំងរបស់ខ្លួនទៅល្បាតនៅក្នុងតំបន់។

ភាពតានតឹងរវាងរុស្ស៊ី និងអាមេរិក បានឈានដល់កម្រិតខ្ពស់បំផុត នៅពេលសកម្មភាពនាវាមុជទឹករបស់វិមានក្រឹមឡាំងបានផុសឡើង។

យោងតាមលោកឧត្តមនាវីឯក ជេម ហ្វូហ្គោ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំអឺរ៉ុប និងអាព្រិក រុស្ស៊ីកំពុងដាក់ពង្រាយនាវាមុជទឹកកាន់តែច្រើននៅមហាសមុទ្រមីឌីទែរ៉ាណេ សមុទ្រខ្មៅ និងសមុទ្រអាត់ឡង់ទិកខាងជើងតាំងពីការបញ្ចប់សង្គ្រាមត្រជាក់។

លោក ជេម ហ្វូហ្គោ បាននិយាយថាទីក្រុងម៉ូស្គូក៍បានធ្វើកងកម្លាំងនាវាមុជទឹក និងសមត្ថភាពមីស៊ីលរបស់ខ្លួនកាន់តែប្រសើរឡើង។

យោងតាមលោក ហ្វូហ្គោ រុស្ស៊ីកំពុងកសាងកម្លាំងទ័ពកាន់តែខ្លាំងឡើងនៅក្នុងមហាសមុទ្រអាត់ឡង់ទិក ដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមអនាគតជាមួយបណ្តាប្រទេសអង្គការណាតូ។ (Express)

,