ភាពតានតឹងរវាងអាមេរិក និងចិនផ្ទុះឡើង បន្ទាប់ពីកងទ័ពចិនវាយប្រហារអាវុធកាំរស្មីលើអ្នកបើកយន្តហោះ

ចិនបានបង្កជម្លោះលើអ្នកបើកយន្តហោះយោធាអាមេរិកនៅសមុទ្រចិនខាងកើតដោយវាយប្រហារអាវុធកាំរស្មី។

រឿងហេតុនេះត្រូវបានកើតឡើងជាច្រើនលើកក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កងទ័ពចិនបានរំខានក្រុមអ្នកបើកយន្តហោះអាមេរិកនៅលើមហាសមុទ្រប៉ាស៊ីហ្វីក។

គោលដៅលើបុគ្គលិកយោធាកើតឡើង នៅពេលភាពតានតឹងរវាងប្រទេសទាំងពីរបន្តកើនឡោះង។

ទីក្រុងប៉េកាំងខឹងអាមេរិកចំពោះសកម្មភាពយោធារបស់ខ្លួននៅជាប់ប្រទេសចិន។

លោកស្រី ហួ ឈុនយ៉ីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានអាមេរិកប្រឆាំងការបង្កើនសកម្មភាពយោធូនីយកម្ម និងបង្កការអុកឡុកនៅក្នុងតំបន់។

លោកស្រី ឈុនយ៉ីង បាននិយាយថាចិននឹងមិនភ័យព្រួយនាវា ឬ យន្តហោះចម្បាំងយោធាទេ ហើយយើងនឹងចាត់វិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស ការពារសន្តិភាព និងស្ថេរភាពនៅតំបន់សមុទ្រចិនខាងត្បូង។

រឿងហេតុនេះត្រូវបានគេគិតថាកងទ័ពចិនកំពុងបាញ់ពន្លឺកាំរស្មីចេញពីទូកនេសាទ ព្រមទាំងចេញពីដីគោក ដើម្បីធ្វើឲ្យអ្នកបើកយន្តហោះបែកអារម្មណ៍។

ការបង្ហាញថ្មីនេះមិនមែនជាលើកទីមួយដែលចិនត្រូវបានចោទប្រកាន់អំពីការវាយប្រហារអ្នកបើកយន្តហោះអាមេរិកដោយអាវុធកាំរស្មី។ (Express)

,