ព្រឹទ្ធសភាអាមេរិកហាមលក់យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន F-35 ឲ្យទួរគី

បានព្រួយបារម្ភដោយបំណងប្រាថ្នារបស់ទួរគីទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី ព្រឹទ្ធសភាអាមេរិកបានបង្កើតច្បាប់ដែលអាចរារាំងផែនការលក់យន្តហោះប្រយុទ្ធ F-35 ប្រមាណ១០០គ្រឿងពីអាមេរិក អំពីផែនការរបស់ទួរគីទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400។

ទូរទស្សន៍អាល្លឺម៉ង់ N-TV បានរាយការណ៍ថាការសម្រេចចិត្តរបស់ទួរគីទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី កំពុងធ្វើពលិកម្មផែនការរបស់ទួរគី ដើម្បីបំពាក់ឲ្យកងទ័ពអាកាសរបស់ខ្លួនជាមួយយន្តហោះប្រយុទ្ធជំនាន់ទី៥។

មិនភ័យខ្លាចការគម្រាមកំហែងអាមេរិក ទួរគីនៅតែបន្តទៅមុខជាមួយការទិញប្រព័ន្ធ S-400 ពីរុស្ស៊ី។

របាយការណ៍ និយាយថាតាំងពីទួរគីបានរៀបចំចំណាយប្រាក់ប្រមាណ១២០លានដុល្លារអាមេរិកសម្រាប់យន្តហោះ F-35 មួយគ្រឿង ទង្វើរបស់ព្រឹទ្ធសភាអាមេរិកអាចធ្វើឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់កម្មវិធីអភិវឌ្ឍន៍យន្តហោះប្រយុទ្ធដ៍មានតម្លៃថ្លៃនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

រដ្ឋាភិបាលអាមេរិកដាក់ការសង្ឃឹមខ្បស់លើជោគជ័យនៃការនាំចេញឧបករណ៍យោធាបច្ចេកវិទ្យាខ្ពស់ ដែលក្រៅពីបង្កើតការងារឧស្សាហកម្មការពារជាតិ ក៍ជំរុញកិច្ចសហប្រតិបត្តិការយោធារបស់ទីក្រុងវ៉ាស៊ីងតុនជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ (Sputnik)