ព្យុះភ្លៀងកំពុងតែកើតឡើងនៅក្នុងសេដ្ឋកិច្ចអាមេរិក

លោកស្រី ដៀន ស្វន សេដ្ឋវិទូដ៍ល្បី បាននិយាយថាទោះបីជា គ្មានសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងពេញបន្ទុកក៍ដោយ ក៍ភាពមិនច្បាស់លាស់រុំព័ន្ធពន្ធគយ អាចធ្វើឲ្យសេដ្ឋកិច្ចអាមេរិករងការឈឺចាប់។ ពន្ធគយ ដែលពង្រឹងប្រាក់ដុល្លារ និងតម្លើងអត្រាការប្រាក់ បំផ្លាញភាពប្រកួតប្រជែងរបស់ក្រុមអ្នកផលិត និងក្រុមអ្នកនាំចេញដទៃទៀត។

លោកស្រី ដៀន ស្វន បានបញ្ជាក់ថា«សេដ្ឋកិច្ចអាមេរិកមានទ្រនាបបន្តិច ហើយយើងអាចធ្វើឲ្យកើតមានព្យុះភ្លៀងបន្តិច។ ប៉ុន្តែព្យុះភ្លៀងនេះនៅតែកំពុងកើតឡើង ហើយចរន្តនៅខាងក្រោមកំពុងបង្កើតឡើងយ៉ាងពិតប្រាកដ។»

ភាពតានតឹងពាណិជ្ជកម្មកំពុងឡើងកម្តៅរវាងអាមេរិក និងពិភពលោកទាំងមូល។

កាលពីសប្តាហ៍មុន លោកប្រធានាធិបតី ដូណល ត្រាំ បានប្រាប់ CNBC ថាលោកត្រៀមខ្លួនយកពន្ធលើទំនិញចិននាំចូលអាមេរិកតម្លៃ៥០៥ពាន់លានដុល្លារ។ ទីក្រុងវ៉ាស៊ីងតុន បានយកពន្ធលើផលិតផលចិនតម្លៃ៣៤ពាន់លានដុល្លារ។ ទីក្រុងប៉េកាំងបានវាយបកសងសឹកការយកពន្ធលើទំនិញអាមេរិកចំនួនទឹកប្រាក់ដូចគ្នា។ ​រដ្ឋបាលលោកត្រាំ ក៍បានដាក់ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីបណ្តាប្រទេសជាច្រើន រួមមានសម្ព័ន្ធមិត្តសំខាន់ៗ ដូចជាកាណាដា មីស៊ីកូ និងសហភាពអឺរ៉ុប។

លោកស្រី ដៀន ស្វន បាននិយាយថានៅពេលពន្ធត្រូវបានអនុវត្តន៍រហូតមកពេលនេះ មិនមែនជាបញ្ហាធំទេ ការគម្រាមកំហែងនៃពន្ធបំផ្លាញជំនឿទុកចិត្តគ្នា។ (CNBC)

, , ,