ពួកឧទ្ទាមស៊ីរីសម្លាប់កងទ័ពរុស្ស៊ី៤នាក់នៅខេត្តដៀ អេស ហ្ស័រ

ក្រុមមន្ត្រីយោធារុស្ស៊ី បាននិយាយថាកងទ័ពរុស្ស៊ីចំនួន៤នាក់ និងពួកឧទ្ទាមរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងអំឡុងការវាយប្រហយុទ្ធគ្នានៅខេត្តដៀ អេស ហ្ស័រ ក្នុងប្រទេសស៊ីរី។

យោងតាមសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអាទិត្យ ការវាយប្រយុទ្ធគ្នា បានផ្ទុះឡើង បន្ទាប់ពីក្រុមប្រដាប់អាវុធជាច្រើន បានវាយប្រហារទីតាំងកាំភ្លើងធំរបស់កងទ័ពរដ្ឋាភិបាលស៊ីរី។

ទីប្រឹក្សាយោធារុស្ស៊ីចំនួន២នាក់ ត្រូវបានសម្លាប់នៅកន្លែងកើតហេតុ។ កងទ័ពរុស្ស៊ីចំនួន៥នាក់ផេ្សងទៀត បានរងរបួស ហើយបានដឹកទៅកាន់មន្ទីរពេទ្យគ្រប់គ្រងដោយរុស្ស៊ី ដែលក្រោយមក កងទ័ពរុស្ស៊ីចំនួន២នាក់បានសម្លាប់ដោយសាររបួស។

យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP កងទ័ពរុស្ស៊ីយ៉ាងតិច៩២នាក់ ត្រូវបានសម្លាប់នៅស៊ីរីតាំងពីខែកញ្ញា ឆ្នាំ២០១៥។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាកងទ័ពឧទ្ទាមចំនួន៤៣នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងប្រយុទ្ធគ្នា ដោយបន្ថែមថាពួកភេរវករចល័តជាច្រើនក្រុមបានវាយប្រហារទីតាំងកាំភ្លើងធំរបស់កងទ័ពរដ្ឋាភិបាលស៊ីរីនៅពេលយប់។ (Aljazeera)

 

,