ពួកឧទ្ទាមចូលរួមជាមួយកងទ័ពរដ្ឋាភិបាលស៊ីរីប្រយុទ្ធប្រឆាំងពួកភេរវករ

កងទ័ពស៊ីរី និងពួកឧទ្ទាម (កងទ័ពសេរីស៊ីរី FSA) បានរួមកម្លាំងគ្នាធ្វើការវាយប្រហារបណ្តេញភេរវកររាប់ពាន់នាក់ (រណសិរ្សអាល់ នូស្រា) នៅតំបន់គ្មានការប្រយុទ្ធគ្នាខាងត្បូងប្រទេសស៊ីរី។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថាអង្គភាពនានារបស់ពួកឧទ្ទាមស៊ីរីបានចូលរួមជាមួយកងទ័ពរដ្ឋាភិបាលនៅក្នុងទីតាំងចំនួន១១កន្លែងនៅតំបន់ខាងត្បូងប្រទេសស៊ីរី ដើម្បីប្រយុទ្ធជាមួយពួកជីវពលនៃរណសិរ្សអាល់ នូស្រា។

យោងតាមយោធារុស្ស៊ី តំបន់មនុស្សរស់នៅចំនួន១០កន្លែងនៅខាងត្បូងស៊ីរី បានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរីជាង២៤ម៉ោងកន្លងមកនេះ។

កងទ័ពស៊ីរីកំពុងធ្វើប្រតិបត្តិការប្រឆាំងពួកភេរវករនៅក្នុងតំបន់គ្មានការប្រយុទ្ធគ្នាខាងត្បូងស៊ីរីក្នុងតំបន់មួយចំនួននៃខេត្តដារ៉ា និងខេត្តហ្គូណេយត្រា។ កងទ័ពរដ្ឋាភិបាលស៊ីរី និងពួកឧទ្ទាមបានព្រួតដៃគ្នាបណ្តេញពួកភេរវកររាប់ពាន់នាក់ចេញពីតំបន់។ (Sputnik)

,