ពួកជីវពលហេសប៊ូឡាបដិសេធការទាមទាររបស់អាមេរិក អំពីការដកអ្នកប្រយុទ្ធចេញពីស៊ីរី

សារព័ត៌មានលីបង់ បានរាយការណ៍ថាក្រុមមន្ត្រីពីទីភ្នាក់ងារសម្ងាត់ និងសន្តិសុខអាមេរិក បានធ្វើដំណើរស្ងាត់ៗ មកកាន់ទីក្រុងដាម៉ាស់នៅក្នុងខែមិថុនា ដើម្បីជួបជាមួយក្រុមមន្ត្រីស៊ីរី ហើយឲ្យដកកងទ័ពអាមេរិកចេញពីស៊ីរី ជាថ្នូរនឹងការដកទីប្រឹក្សាយោធាអ៊ីរ៉ង់ ការចែករំលែងព័ត៌មានសម្ងាត់អំពីភេរវករ និងការចែករំលែងអំពីផលប្រយោជន៍ពីការលក់ប្រេងស៊ីរី។

លោក សេក ណាំ ហ្គាសេម អគ្គលេខាធិការរងចលនាហេសប៊ូឡា បានពិពណ៌នាការផ្តល់ការសងសឹកស្នើឡើងដោយក្រុមមន្ត្រីអាមេរិកក្នុងអំឡុងជំនួបនៅខែមិថុនាថា«គ្មានន័យ» ហើយបានគូសបញ្ជាក់ថាក្រុមអ្នកឈ្នះតែមួយគត់ មានសិទ្ធិបង្កើតលក្ខខណ្ឌលើសន្តិភាពនៅស៊ីរី ហើយមិនមែនទីក្រុងវ៉ាស៊ីងតុនទេ ដែលបានទទួលរងការបរាជ័យ។

លោក ហ្គាសេម បានបន្ថែមថាហេសប៊ូឡា និងរដ្ឋាភិបាលស៊ីរី កំពុងសប្បាយជ័យជន្នះបន្តបន្ទាប់សម្រាប់ស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួន។ «យើងបានលើកពពកខ្មៅនេះ ជ័យជន្នះនឹងបន្ត ហើយយើងនឹងសម្រេចជោគជ័យថែមទៀត»។

លោក ហ្គាសេម មេដឹកនាំរងនៃក្រុមនយោបាយ និងយោធា ក៍បានអំពាវនាវដល់គ្រប់ភាគីច្បាំងគ្នា ពឹងពាក់លើអាមេរិកឲ្យពិចារណាឡើងវិញនូវសម្ព័ន្ធភាពរបស់ខ្លួន ដោយស្នើថាអាមេរិកមិនស្មោះត្រង់ចំពោះក្រុមដៃគូទេ។ (Sputnik)

, ,