ពិសោធន៍អវកាសរុស្ស៊ីសម្ងាត់ធ្វើឲ្យអាមេរិកប្រុងប្រយ័ត្ន ៖ ភ័យខ្លាចអំពីការសាកល្បងអាវុធអាថ៌កំបាំង

កម្មវិធីអវកាសរុស្ស៊ីសម្ងាត់ដែលត្រូវបានបង្ហាញនៅដើមសប្តាហ៍មុន បានធ្វើឲ្យមានការរន្ធត់ នៅពេលប្រភពរដ្ឋាភិបាលអាមេរិកអះអាងថារុស្ស៊ីអាចកំពុងអភិវឌ្ឍន៍អាវុធ kamikaze ដើម្បីបិទប្រព័ន្ធផ្កាយរណបអាមេរិក។

ក្រុមអ្នកវិភាគយោធាអាមេរិក បានព្រួយបារម្ភយ៉ាងខ្លាំងអំពីទង្វើខុសធម្មតា និងមិនធ្លាប់មានពីមុនរបស់ប្រព័ន្ធផ្កាយរណបយោធារុស្ស៊ី។

ក្រសួងការបរទេសអាមេរិក បានអះអាងថាផ្កាយរណបរុស្ស៊ីកំពុងដាក់បង្ហាញអំណាចបច្ចេកវិទ្យា ដែលមិនធ្លាប់បានឃើញពីមុន។

ប្រភពរដ្ឋាភិបាល បានអះអាងថាអាវុធ Kamikaze អាចមានសមត្ថភាពបុកទម្លុះប្រព័ន្ធផ្កាយរណបអាមេរិក ឬ បន្ទុកបង្អាក់សញ្ញារបស់ប្រព័ន្ធផ្កាយរណប ដែលនឹងរាំងស្ទះប្រព័ន្ធទំនាក់ទំនងអាមេរិក។

ក្រុមមន្ត្រីអាមេរិក ភ័យខ្លាចថាប្រព័ន្ធផ្កាយរណបទាំងនេះគឺជាផ្នែកមួយនៃគម្រោងការណ៍សម្ងាត់នៃពិសោធន៍រុស្ស៊ី ដែលអាចអភិវឌ្ឍន៍អាវុធយោធាមិនធ្លាប់មានពីមុនមក។ (Express)

 

 

,