ផែនការអឺរ៉ុបបញ្ឈប់កម្មវិធីមីស៊ីលអ៊ីរ៉ង់ ដែលសុប៊ិននឹងមិនក្លាយជាការពិតទេ

លោក អាយ៉ាតិឡា អាលី ខាមេនី មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បាននិយាយថាការប៉ុនប៉ងរបស់អឺរ៉ុបកំណត់កម្មវិធីមីស៊ីលអ៊ីរ៉ង់ នឹងមិនដែលក្លាយទៅជាការពិតទេ ដោយបន្ថែមថាអ៊ីរ៉ង់គ្មានផែនការកំណត់ឥទ្ធិពលរបស់ខ្លួននៅទូទាំងតំបន់មជ្ឈឹមបូព៌ាទេ។

លោក អាយ៉ាតុឡា បានបញ្ជាក់ថា«ប្រទេសអឺរ៉ុបខ្លះកំពុងជជែកអំពីការកំណត់កម្មវិធីមីស៊ីលការពារជាតិរបស់យើង។ ខ្ញុំកំពុងប្រាប់បណ្តាប្រទេសអឺរ៉ុបថាកំណត់ការអភិវឌ្ឍមីស៊ីលរបស់យើង គឺជាសុប៊ិន ដែនឹងមិនក្លាយជាការពិតទេ។»

នៅក្នុងខែឧសភា លោកប្រធានាធិបតី ដូណល ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក។ (RT)

,