ប្រព័ន្ធមីស៊ីលការពារអាកាសថ្មីរបស់រុស្ស៊ីបានបាញ់សាកល្បងដោយជោគជ័យនៅប្រទេសកាហ្សាស្ថាន

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មី ត្រូវបានបាញ់សាកល្បងដោយជោគជ័យចេញពីកន្លែងសាកល្បងនៅក្នុងប្រទេសកាហ្សាស្ថាន។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា«អង្គភាពការពារមីស៊ីលនៃកងទ័ពអាកាសរុស្ស៊ី បានសាកល្បងប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើបថ្មីមួយនៅកន្លែងសាកល្បងសារី ហ្សាហ្គាន (ប្រទេសកាហ្សាស្ថាន)»។

លោកឧត្តមសេនីយ៍ អេនដ្រេយ ព្រីខូដកូ មេបញ្ជាការរងនៃកងកម្លាំងការពារដែនអាកាស បាននិយាយថាគ្រាប់មីស៊ីលនេះបានត្រូវចំគោលដៅរបស់វាដោយជោគជ័យ។ អាវុធនេះកំពុងស្ថិតនៅក្នុងសេវាកងទ័ព។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាប្រព័ន្ធប្រឆាំងមីស៊ីលនេះ ត្រូវបានគ្រោងការពារទីក្រុងម៉ូស្គូប្រឆាំងការវាយតាមអាកាសនិងអវកាស ព្រមទាំងអនុវត្តន៍ភារកិច្ចចំពោះប្រព័ន្ធព្រមានការវាយប្រហារមីស៊ីល និងការគ្រប់គ្រងខាងក្រៅអវកាស។ (Sputnik)