ប្រព័ន្ធមីស៊ីលការពារដែនអាកាសស៊ីរីដាក់ឲ្យប្រុងប្រយ័ត្នមុនការវាយប្រហាររបស់អាមេរិក

លោក ចន ប៊ូលតុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានព្រមានថាទីក្រុងវ៉ាស៊ីងតុនបានត្រៀងខ្លួនសម្រាប់សកម្មភាណយោធាប្រឆាំងស៊ីរី បើទីក្រុងដាម៉ាស់ប្រើអាវុធគីមី។

សារព័ត៌មាន Al Masdar News បានរាយការណ៍ថាកងកម្លាំងការពារដែនអាកាសស៊ីរី ត្រូវបានដាក់ឲ្យប្រុងប្រយ័ត្នយ៉ាងពេញលេញ ដោយភ័យខ្លាចអំពីការវាយប្រហាររបស់អាមេរិកប្រឆាំងប្រទេសស៊ីរី។

ប្រភពនៅមូលដ្ឋានទ័ពអាកាសមេហ្សេ បានអះអាងថាកងទ័ពបានបោះទីតាំងនៅឯមូលដ្ឋាន ត្រូវបានបញ្ជាឲ្យរៀបចំខ្លួនសម្រាប់ការវាយប្រហារប្រឆាំងទីក្រុងដាម៉ាស់។

ទីភ្នាក់ងារសារព័ត៌មាន បានបន្ថែមថានៅពេលហេតុផលជាក់លាក់សម្រាប់ទង្វើនេះ មិនត្រូវបានបង្ហាញ វាត្រូវបានជឿថាជាការគម្រាមកំហែងដ៍មានសក្តានុពលនៃការវាយប្រហាររបស់អាមេរិកលើរដ្ឋធានី ឬ តំបន់នៅជុំវិញរដ្ឋធានី។

ទោះបីជាយ៉ាងក៍ដោយ ក៍រដ្ឋាភិបាលស៊ីរី មិនបានអត្ថាធិប្បាយអំពីរបាយការណ៍ទាំងនេះទេ។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសពីដំបូងថាពួកជីវពលនៅក្នុងខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរី បានរៀបចំធ្វើការវាយប្រហារអាវុធគីមីក្លែងក្លាយប្រឆាំងជនស៊ីវិល ដើម្បីស្តីបន្ទោសទីក្រុងដាម៉ាស់ ហើយផ្តល់លេសដល់អាមេរិក និងសម្ព័ន្ធមិត្តអាមេរិកសម្រាប់ការវាយប្រហារដាក់ទោសប្រឆាំងស៊ីរី។ (Sputnik)

,