ប្រព័ន្ធការពារអាកាសស៊ីរីបាញ់ស្ទាក់មីស៊ីលវាយប្រហារសំដៅមករកអាកាសយានដ្ឋានយោធាស៊ីរី

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថាមីស៊ីលជាច្រើនគ្រាប់បានបាញ់សំដៅមករកអាកាសយានដ្ឋានយោធា ហើយប្រព័ន្ធការពារដែនអាកាសស៊ីរីបានបាញ់កម្ទេចមីស៊ីលនោះ។

ទីភ្នាក់ងារ SANA បាននិយាយថា«អាកាសយានដ្ឋានយោធាមួយនៅតំបន់កណ្តាលប្រទេស បានទទួលរងការវាយប្រហារមីស៊ីល ហើយប្រព័ន្ធការពារដែនអាកាសរបស់យើងបានកម្ចាត់ការវាយប្រហារនោះ និងបានរារាំងមីស៊ីលមិនឲ្យសម្រេចគោលបំណងរបស់វា»។

ទីភ្នាក់ងារ SANA បានរាយការណ៍ជាដំបូងថាសម្លេងផ្ទុះ ត្រូវបានឮក្បែរអាកាសយានដ្ឋានដាបាជាប់ទីក្រុងហូម។

នៅដើមខែនេះ កងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារលើទីតាំងអ៊ីរ៉ង់នៅស៊ីរី បន្ទាប់ពីមីស៊ីលប្រមាណ២០គ្រាប់បានបាញ់ស្រោចទៅលើមូលដ្ឋានយោធាអ៊ីស្រាអែលនៅហ្គោឡេ ហៃ។

ទីក្រុងដាម៉ាស់ បាននិយាយថាស៊ីរីប្រឆាំងការវាយប្រហារទាំងអស់របស់កងទ័ពអ៊ីស្រាអែលមកលើទឹកដីអធិបតេយ្យរបស់ខ្លួន ហើយនឹងមិនស្ទាក់ស្ទើរវាយប្រហារទីតាំងយោធាអ៊ីស្រាអែលវិញទេ នៅពេលខ្លួនមានសិទ្ធិការពារខ្លួន។ (Sputnik)