នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង

សេចក្តីថ្លែងការណ៍របស់កងនាវារុស្ស៊ី បាននិយាយថានាវាមុជទឹកយុទ្ធសាស្រ្តរុស្ស៊ី Yuri Dolgoruky បានធ្វើការបាញ់មីស៊ីល Bulava ចំនួន៤គ្រាប់ស្រុះគ្នាដោយជោគជ័យជាលើកដំបូងនៅថ្ងៃអង្គារ៍នេះ។

យោងតាមសេចក្តីថ្លែងការណ៍ ការបាញ់មីស៊ីលនេះត្រូវបានធ្វើឡើងចេញពីទីតាំងក្នុងទឹកនៅសមុទ្រសវាយប្រហារគោលដៅសាកល្បងនៅឧបទ្វីបកាំឆាតកា។

សេចក្តីថ្លែងការណ៍ បាននិយាយថាគម្រោងភារកិច្ចទាំងអស់ត្រូវបានអនុវត្តន៍។ ការបាញ់មីស៊ីលនេះបានបញ្ជាក់ចរឹកលក្ខណៈ និងភាពអាចទុកចិត្តបានរបស់នាវាមុជទឹកយុទ្ធសាស្ត្រ Yuri Dolgoruky ព្រមទាំងប្រព័ន្ធមីស៊ីលតាំងនៅសមុទ្រ Bulava។ (Sputnik)