នាវាចម្បាំងអ៊ីរ៉ង់បំពាក់មីស៊ីលផលិតក្នុងស្រុកលើកដំបូងបាញ់ពីនាវា ទៅអាកាស

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍នៅថ្ងៃសៅរ៍ថានាវាចម្បាំងអ៊ីរ៉ង់ត្រូវបានបំពាក់ប្រព័ន្ធមីស៊ីលផលិតក្នុងស្រុកលើកដំបូងបាញ់ចេញពីនាវា ទៅអាកាស បានគ្រោងកម្ទេចមីស៊ីលប្រឆាំងនាវា។

លោកឧត្តមនាវីឯក ហូសេន ខាន់ហ្សាឌី មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ បាននិយាយថាប្រព័ន្ធអាវុធ CIWS អាចវាយប្រហារគោលដៅនានាពីរយៈចម្ងាយ២គីឡូម៉ែត្រជាមួយអត្រាពី៤០០០ ទៅ៧០០០គ្រាប់ក្នុងមួយនាទី។

លោក ខាន់ហ្សាឌី បានកត់ចំណាំថាឥឡូវ ប្រព័ន្ធអាវុធនេះនឹងត្រូវបានតម្លើងលើនាវាដែលធ្វើប្រតិបត្តិការឆ្ងាយពីសមុទ្រ។

កាលពីថ្ងៃច័ន្ទ សារព័ត៌មាន បានរាយការណ៍ថាលោក អាមៀ ហាតាមី រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានបង្ហាញមីស៊ីលជំនាន់ថ្មី Fateh មានសមត្ថភាពកម្ទេចប្រព័ន្ធរ៉ាដា និងវាយប្រហារគោលដៅនានាដោយភាពជាក់លាក់កាន់តែខ្លាំងឡើង។ (Sputnik)