នាវាចម្បាំងអាមេរិកទី៦បើកចូលទៅក្នុងសមុទ្រខ្មៅ ដើម្បីធ្វើសមយុទ្ធជាមួយអ៊ុយក្រែន

សមយុទ្ធសមុទ្រខ្យល់រំភើយ គឺជាសមយុទ្ធពហុជាតិប្រចាំឆ្នាំ ដែលហ្វឹកហាត់ប្រតិបត្តិការសមុទ្រ ការពារដែនអាកាស ប្រឆាំងនាវាមុជទឹក និងប្រតិបត្តិការរុករក និងសង្គ្រោះ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសម្ព័ន្ធមិត្តអង្គការណាតូ ដើម្បីធានាស្ថេរភាពនៅក្នុងតំបន់សមុទ្រខ្មៅ។

កងទ័ពជើងទឹកអាមេរិកប្រចាំអឺរ៉ុប បាននិយាយថានាវាចម្បាំអាមេរិកទី៦ USS Mount Whitney បានបើកចូលទៅក្នុងសមុទ្រខ្មៅសម្រាប់សមយុទ្ធរួមអាមេរិក និងអ៊ុយក្រែន ដែលមានឈ្មោះថា«សមុទ្រខ្យល់រំភើយឆ្នាំ២០១៨»។

សេចក្តីថ្លែងការណ៍ បាននិយាយថាសមយុទ្ធនេះបានសំដៅលើកកម្ពស់សន្តិភាព និងស្ថេរភាពសេដ្ឋកិច្ច នៅពេលវត្តមានរបស់នាវានៅក្នុងតំបន់បានធានាសម្ព័ន្ធមិត្តអង្គការណាតូ និងដៃគូនៃការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិសុខសមុទ្រ។

នៅដើមខែកក្កដា លោក ស្ទេផេន ផូលតូរ៉ាក រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយថាសមយុទ្ធនេះនឹងសាកល្បងការអនុវត្តបទដ្ឋានអង្គការណាតូដោយកងទ័ពអ៊ុយក្រែន ព្រមទាំងអន្តរភាពអាចប្រតិបត្តការបានរបស់ខ្លួនជាមួយនាវាសម្ព័ន្ធមិត្ត។ (Sputnik)

,