នាវាចម្បាំងអង់គ្លេសប្រឈមមុខដាក់គ្នាជាមួយកងទ័ពចិននៅសមុទ្រចិនខាងត្បូង

នាវាចម្បាំថអង់គ្លេសបានបើកទៅជិតប្រជុំកោះគ្រប់គ្រងដោយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង ដែលទង្វើនេះបានប្តឹងដោយចិនថាជាការបង្កសង្គ្រាម។

ក្នុងសញ្ញានៃការបង្ហញកម្លាំងសាច់ដុំយោធាកាន់តែខ្លាំងឡើងរបស់អង់គ្លេស នាវាចម្បាំង HMS Albion បានបើកឆ្លងកាត់ប្រជុំកោះប៉ារ៉ាហ្សែលកាលពីសប្តាហ៍មុន ដែលនាវានេះត្រូវបានប្រឈមមុខដាក់គ្នាជាមួយកងទ័ពចិន។

នាវាចម្បាំង HMS Albion ទម្ងាន់២២០០០តោនផ្ទុកកងទ័ពម៉ារិនអង់គ្លេសមួយក្រុម បានស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ទីក្រុងហូជីមិញ ដែលនាវានេះបានឈប់ចតនៅថ្ងៃច័ន្ទ បន្ទាប់ពីការដាក់ពង្រាយនៅក្នុង និងជុំវិញប្រទេសជប៉ុន។

ប្រភពមួយ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាទីក្រុងប៉េកាំបានប្រញាប់ប្រញាល់បញ្ជូននាវាចម្បាំងមួយគ្រឿង និងឧទ្ធម្ភាគចក្រចំនួន២គ្រឿងទៅប្រឈមមុខគ្នាជាមួយនាវាអង់គ្លេស ប៉ុន្តែភាគីទាំងពីរបានស្ថិតនៅស្ងាប់ស្ងាត់ក្នុងអំឡុងប្រឈមមុខដាក់គ្នា។

ចិន បាននិយាយថាអង់គ្លេសបានធ្វើការបង្កសង្គ្រាម ហើយថាចិនបានធ្វើបណ្តឹងតវ៉ាយ៉ាងខ្លាំង។ ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងការបរទេសចិន បាននិយាយថានាវាចម្បាំងអង់គ្លេស បានបើកចូលក្នុងដែនទឹកចិនជុំវិញប្រជុំកោះប៉ារ៉ាហ្សែលនៅថ្ងៃទី៣១ ខែសីហា ដោយគ្មានការអនុញ្ញាត ហើយកងនាវាចិនបានព្រមាននាវាអង់គ្លេសឲ្យចាកចេញ។ (Telegraph)

 

,