នាវាចម្បាំងរុស្ស៊ីដាក់ពង្រាយនៅសមុទ្រមីឌីទែរ៉ាណេ ដើម្បីការពារស៊ីរី

ការដាក់ពង្រាយនាវាចម្បាំងរុស្ស៊ីនៅសមុទ្រមីឌីទែរ៉ាណេ មានភារកិច្ចសំខាន់បីសម្រាប់ថែរក្សាស្ថេរភាពនៅស៊ីរីខ្ទេចខ្ទីដោយសារសង្គ្រាម ការពារព្រំដែនខាងត្បូងរបស់ប្រទេសរុស្ស៊ី និងជួយដល់កងនាវាសមុទ្រខ្មៅ។

ក្រុមអ្នកវិភាគ បានប្រាប់ Sputnik ថាបេសកកម្មនាវាចម្បាំងរុស្ស៊ីបានបំពាក់មីស៊ីល 3M-54 Kalibr បានដាក់ពង្រាយនៅសមុទ្រមីឌីទែរ៉ាណេ​ ដោយការត្រៀមខ្លួនជាអចិន្ត្រៃយ៍ ដើម្បីលុបបំបាត់ការគម្រាមកំហែងភេរវកម្មនៅតំបន់មជ្ឈឹមបូព៌ា។

លោកប្រធានាធិបតី វ្លាឌីមៀ ពូទិន បានប្រកាសក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីការពារជាតិកាលពីថ្ងៃទី១៦ ខែឧសភាថាដោយសារការគម្រាមកំហែងឈ្លានពានរបស់ពួកភេរវករអន្តរជាតិនៅតែកើតមាននៅស៊ីរី នាវាចម្បាំងបំពាក់មីស៊ីល 3M-54 Kalibr នឹងត្រូវបានដាក់ពង្រាយនៅសមុទ្រមីឌីទែរ៉ាណេ។

ក្រុមអ្នកវិភាគខាងយោធា បាននិយាយថាភារកិច្ចរបស់មីស៊ីល មិនបញ្ចប់នៅទីនេះ (សមុទ្រមីឌីទែរ៉ាណេ) ទេ។ អាវុធរយៈចម្ងាយឆ្ងាយដ៍ខ្លាំងរបស់រុស្ស៊ី ក៍អាចការពារ «កន្លែងខ្សោយរបស់ប្រទេសរុស្ស៊ី» ពីសត្រូវដ៍ខ្លាំងបាន។ (Sputnik)

,