ទួរគីសងសឹក បើអាមេរិកដាក់ទណ្ឌកម្មរឿងទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400

លោក ម៉េវលូត ខាវ៉ូសូក្លូ រដ្ឋមន្ត្រីការបរទេសទួរគី បាននិយាយថាទួរគីចង់ឆ្លើយតបទៅនឹងអាមេរិកក្នុងព្រឹត្តិការណ៍ដែលទីក្រុងវ៉ាស៊ីងតុនសម្រេចដាក់ទណ្ឌកម្មលើទីក្រុងអង់ហ្គារ៉ាអំពីទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី s-400។

លោក ខាវ៉ូសូក្លូ បានបញ្ជាក់ថា«បើអ្នកទិញប្រព័ន្ធការពារមីស៊ីល S-400 យើងនឹងដាក់ទណ្ឌកម្ម។ បើអ្នកដាក់ទណ្ឌកម្ម អ្នកនឹងឃើញចម្លើយរបស់យើង។ បើអ្នកចង់បានទំនាក់ទំនងបែបនេះ នេះគឺជាជម្រើសរបស់អ្នក។»

លោក ម៉េវលូត បាននិយាយថាអាមេរិក ដែលតម្រូវឲ្យប្រទេសដទៃទៀតចូលរួមដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី មិនអាចទទួលបានទេ។

លោក វ៉េស មីឆែល ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានព្រមាននៅថ្ងៃទី២៦ ខែមិថុនាថាការទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 របស់ទួរគី នឹងនាំទៅដល់ការអនុវត្តទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីងតុនប្រឆាំងទីក្រុងអង់ហ្គារ៉ា និងការផ្លាស់ប្តូរគុណភាពនៅក្នុងទំនាក់ទំនងទ្វេភាគី។

លើសពីនេះ លោក មីឆែល បានបញ្ជាក់ថាអាមេរិកអាចបដិសេធការលក់យន្តហោះ F-35 ឲ្យទួរគី។ (Sputnik)

 

, ,